ធនធាន​ផ្សេង​ទៀត
ការណ៍​អាសគ្រាម


« ការណ៍​អាសគ្រាម » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១១៧-១១៨

« ការណ៍​អាសគ្រាម » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១១៧–១១៨

ការណ៍​អាសគ្រាម

ការណ៍អាសគ្រាម​គឺ​ជា​សម្ភារ​នានា ដែល​បរិយាយ ឬ​ពិពណ៌នា​អំពី​រូបកាយ​មនុស្ស ឬ​ទង្វើ​ផ្លូវ​ភេទ​តាម​របៀប​មួយ​ដែល​ដាស់​អារម្មណ៍​ផ្លូវ​ភេទ ។ វា​ត្រូវបាន​បង្ហាញ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន រួម​មាន ទស្សនាវដ្ដី សៀវភៅ ទូរទស្សន៍ ភាពយន្ត តន្ត្រី និង​អ៊ិនធើណែត ។ វា​ធ្វើ​ឲ្យ​មាន​មហន្តរាយ​ចំពោះ​វិញ្ញាណ គឺ​ដូចជា​ថ្នាំជក់ គ្រឿងស្រវឹង និង​គ្រឿង​ញៀន​ដែល​ធ្វើ​ឲ្យ​មហន្តរាយ​ចំពោះ​រូបកាយ​ដែរ ។ ការប្រើប្រាស់​សម្ភាស​អាសគ្រាម​នៅ​តាម​របៀប​ណា​ក៏​ដោយ គឺជា​ការបំពាន​ព្រះបញ្ញត្តិ​នៃ​ព្រះ​ដែល​ចែង​ថា « អ្នក​មិន​ត្រូវ … ផិត​គ្នា​ឲ្យ​សោះ … ឬ​ប្រព្រឹត្ត​អំពើ​អ្វី​ដូច​នោះ​ឲ្យ​សោះ » ( គ. និង ស. ៥៩:៦ ) ។ ការណ៍​អាសគ្រាម​អាច​ដឹកនាំ​ឲ្យ​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ ។ សមាជិក​សាសនាចក្រ​គួរតែ​ចៀសវាង​ពី​ការណ៍​អាសគ្រាម​នៅ​ក្នុង​គ្រប់​ទម្រង់ ហើយ​គួរតែ​ប្រឆាំង​ចំពោះ​ផលិតផល ការរួមចំណែក និង​ការប្រើប្រាស់​អ្វី​ទាំងនោះ ។

ការណ៍​អាសគ្រាម​ធ្វើ​ឲ្យ​ញៀន​ដក​ខ្លួន​មិន​រួច ។ ក៏​ដូចជា​សារធាតុ​ញៀន​ដទៃទៀត​ដែរ នោះ​ការណ៍​អាសគ្រាម​ដឹកនាំ​មនុស្ស​ឲ្យ​ទៅ​រក​ការដក​ពិសោធន៍ រួច​ស្វែងរក​ការដាស់​អារម្មណ៍​រំភើប​ដ៏​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង ។ បើ​អ្នក​ដក​ពិសោធន៍​ជាមួយ​នឹង​ការណ៍​អាសគ្រាម ហើយ​បណ្តោយ​ខ្លួន​អ្នក​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​នេះ នោះ​វា​នឹង​បំផ្លាញ​អ្នក ធ្វើ​ឲ្យ​ខូចខាត​ដល់​គំនិត ចិត្ត និង​ស្មារតី​របស់​អ្នក ។ វា​នឹង​ប្លន់​យក​ការគោរព​លើ​ខ្លួនឯង និង​លទ្ធភាព​ដែល​អាច​មើល​ឃើញ​ពី​ភាពស្រស់បំព្រង​នៅ​ក្នុង​ជីវិត ។ វា​នឹង​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ការគ្រប់គ្រង​លើ​ខ្លួន​ឯង ហើយ​នាំ​អ្នក​ទៅ​រក​គំនិត​ព្រៃផ្សៃ និង​ឥរិយាបទ​រំលោភបំពាន​ដែល​អាច​នឹង​ធ្វើ​ទៅ​បាន ។ វា​នឹង​ធ្វើ​ឲ្យ​មាន​ការប្រេះស្រាំ​ដ៏​ធ្ងន់ធ្ងរដល់​​ទំនាក់ទំនង​គ្រួសារ​របស់​អ្នក ។

ដោយសារតែ​លក្ខណៈ​ញៀន​នៃ​ការណ៍​អាសគ្រាម និង​មហន្តរាយ​ដែល​វា​នាំ​ឲ្យ​មាន​ដល់​រូបកាយ និង​ស្មារតី ទើប​អ្នក​បម្រើ​របស់​ព្រះ​ព្រមាន​យើង​​ឲ្យ​យើង​ចៀស​ចេញ​ពី​វា​ម្តងហើយម្តងទៀត ។ ប្រសិនបើ​អ្នក​បាន​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​នៃ​ការណ៍​អាសគ្រាម ចូរ​បញ្ឈប់​វា​ជា​បន្ទាន់ ហើយ​ស្វែងរក​ជំនួយ ។ តាមរយៈ​ការប្រែចិត្ត នោះ​អ្នក​អាច​ទទួលបាន​ការអភ័យទោស ហើយ​ស្វែងរក​សេចក្តីសង្ឃឹម​នៅ​ក្នុង​ដំណឹងល្អ ។ ចូរ​ពិភាក្សា​ជាមួយ​ប៊ីស្សព ឬ​ប្រធានសាខា​របស់​អ្នក ដើម្បី​បាន​ការប្រឹក្សា​អំពី​របៀប​យក​ឈ្នះ​លើ​បញ្ហា​របស់​អ្នក និង​ស្វែងរក​ការព្យាបាល​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ចូរ​ទូល​សូម​ព្រះអម្ចាស់​ឲ្យ​ប្រទាន​កម្លាំង​ដល់​អ្នក ដើម្បី​យក​ឈ្នះ​លើ​ការញៀន​ដ៏​អាក្រក់​នេះ ។