ធនធាន​ផ្សេង​ទៀត
ពាក្យ​ប្រមាថ


« ពាក្យ​ប្រមាថ » ពិត​ចំពោះ​សេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១២៨–១២៩

« ពាក្យ​ប្រមាថ » ពិត​ចំពោះ​សេចក្ដីជំនឿ ទំព័រ ១២៨–១២៩

ពាក្យ​ប្រមាថ

ពាក្យប្រមាថ​គឺ​ជា​ការមិន​គោរព ឬ​ជា​ការមើលងាយ​ចំពោះ​វត្ថុ​ពិសិដ្ឋ​ទាំងឡាយ ។ វា​រួមមាន​ការប្រើ​ពាក្យ​ឥត​ព្រៀង​ទុក ឬ​ពាក្យ​គ្មាន​គារវភាព​ចំពោះ​ព្រះ​នាម​ណា​មួយ​ក្នុង​ចំណោម​ក្រុម​ព្រះ ។ វា​ក៏​រួម​បញ្ចូល​ផងដែរ​នូវ​ពាក្យសម្ដី​អាសគ្រាម ឬ​ពាក្យសម្ដី​មិន​ស្អាតស្អំ ឬ​ឥរិយាបទ​មិន​សមរម្យ ។

ចូរ​ប្រើ​ព្រះនាម​របស់​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវិញ្ញាណបរិសុទ្ធ​ដោយ​គារវភាព និង​សេចក្តីគោរព ។ ការប្រើ​ព្រះ​នាម​របស់​ទ្រង់​ខុស​ឆ្គង គឺ​ជា​អំពើបាប ។ ពាក្យសម្ដី ឬ​កាយវិការ​ប្រមាថ ភាសា​អាសគ្រាម ឬ​ពាក្យសម្ដី​គ្រោតគ្រាត ព្រមទាំង​ការលេងសើច​អសីលធម៌ គឺជា​ការប្រមាថ​ដល់​ព្រះអម្ចាស់ និង​មនុស្សដទៃ ។

ពាក្យសម្ដី​មិន​ល្អ​ធ្វើ​ឲ្យ​ស្មារតី​របស់​អ្នក​ខូច ព្រមទាំង​បន្ទាប​តម្លៃ​របស់​អ្នក ។ ចូរ​កុំ​ឲ្យ​មនុស្សដទៃ​មាន​ឥទ្ធិពល​មក​លើ​អ្នក ដើម្បី​ប្រើប្រាស់​ភាសា​មិន​ល្អ​ឡើយ ។ ផ្ទុយទៅវិញ សូម​ប្រើប្រាស់​ភាសា​ដែល​លើកស្ទួយ ហើយ​តម្កើង​ដល់​មនុស្សដទៃ ។ ចូរ​ជ្រើសរើស​មិត្តភក្ដិ​ដែល​ប្រើ​ពាក្យសម្ដី​ល្អៗ ។ ចូរ​ធ្វើ​ជា​គំរូ​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​ឲ្យ​ប្រើ​ភាសា​ស្អាតស្អំ ។ ប្រសិនបើ​មិត្តភក្តិ និង អ្នក​ស្គាល់គ្នា​ប្រើ​ពាក្យ​ប្រមាថ ចូរ​លើកទឹកចិត្ត​ពួកគេ​ដោយ​សន្តាន​ចិត្ត​ល្អ​ឲ្យ​ជ្រើសរើស​ពាក្យ​ផ្សេង​មក​និយាយ ។ ប្រសិនបើ​ពួកគេ​ជំទាស់ ចូរ​ដើរ​ចេញ​ដោយ​សុភាព ឬ​ផ្លាស់ប្តូរ​ប្រធានបទ ។

ប្រសិនបើ​អ្នក​បាន​បណ្តុះ​ទម្លាប់​ពោល​ពាក្យ​ជេរ អ្នក​អាច​លុបបំបាត់​វា​ចោល​បាន ។ ចូរ​ចាប់ផ្តើម​ដោយ​ធ្វើ​ការសម្រេចចិត្ត​ផ្លាស់ប្ដូរ ។ ចូរ​អធិស្ឋាន​ទូល​សូម​ជំនួយ ។ ប្រសិនបើ​អ្នក​ត្រូវបាន​ល្បួង​ឲ្យ​ប្រើ​ពាក្យ​ប្រមាថ ចូរ​រក្សា​ភាពស្ងប់ស្ងៀម ឬ​និយាយ​អ្វី​ដែល​អ្នក​ត្រូវ​និយាយ​ក្នុង​របៀប​មួយ​ផ្សេង ។

បោះពុម្ព