ធនធាន​ផ្សេង​ទៀត
អំពើបាប


« អំពើបាប » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៦៣–១៦៤

« អំពើបាប » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៦៣–១៦៤

អំពើបាប

នៅ​ពេល​យើង​មាន​បំណង​មិន​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ នោះ​យើង​ប្រព្រឹត្ត​អំពើបាប​ហើយ ។ យើង​ក៏​បាន​ប្រព្រឹត្ត​អំពើបាប​ដែរ នៅ​ពេល​យើង​មិន​ប្រព្រឹត្ត​ដោយ​សុចរិត ទោះជា​មាន​ការចេះដឹង​ពី​សេចក្តីពិត​ហើយ​នោះ ( សូម​មើល យ៉ាកុប ៤:១៧ ) ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ទ្រង់ « ពុំ​អាច​ទត​មើល​អំពើ​បាប សូម្បីតែ​បន្តិចបន្តួច​បាន​ឡើយ » ( គ. និង ស. ១:៣១ ) ។ លទ្ធផល​នៃ​អំពើបាប​គឺ​ជា​ការដក​ខ្លួន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ និង​ក្នុង​ភាពដ៏​នៅ​អស់កល្ប​ជានិច្ច​នោះ អ្នក​មិន​អាច​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះវរបិតាសួគ៌​បាន​ទេ ដ្បិត « គ្មាន​អ្វី​ដែល​មិន​ស្អាត អាច​អាស្រ័យ​នៅ​ជាមួយ​នឹង​ព្រះ​បាន​ឡើយ » ( នីហ្វៃទី ១ ១០:២១ ) ។

យើង​ម្នាក់ៗ​បាន​ល្មើស​នឹង​ព្រះបញ្ញត្តិ​ទាំងឡាយ ឬ​មិន​ប្រព្រឹត្ត​ស្របតាម​ចំណេះដឹង​នៃ​សេចក្តីពិត​ដែល​យើង​មាន​ឡើយ ។ សាវក​ប៉ុល​បាន​បង្រៀន​ថា « បើ​សិន​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្តី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ ។ បើ​យើង​លន់តួ​បាប​វិញ នោះ [ ព្រះយេស៊ូវគ្រីស្ទ ] មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សម្អាត​យើង ពីគ្រប់​អំពើ​ទុច្ចរិត​ទាំងអស់​ផង » យ៉ូហានទី ១ ១:៨–៩ ) ។ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​ប្រែចិត្ត ហើយ​ទទួលបាន​ការអភ័យទោស​ពី​អំពើបាប ។