ធនធាន​ផ្សេង​ទៀត
វិញ្ញាណ


« វិញ្ញាណ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៦៤–១៦៥

« វិញ្ញាណ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៦៤–១៦៥

វិញ្ញាណ

អ្នក​គឺ​ជា​បុត្រ​ខាង​វិញ្ញាណ​របស់​ព្រះវរបិតាសួគ៌ ហើយ​វិញ្ញាណ​របស់​អ្នក​មាន​តាំង​ពី​មុន​ពេល​អ្នក​កើត​មក​លើ​ផែនដី​មក​ម៉្លេះ ។ អំឡុង​ពេល​ជីវិត​របស់​អ្នក​នៅ​លើ​ផែនដី វិញ្ញាណ​របស់​អ្នក​ស្នាក់​នៅ​ក្នុង​រូបកាយ​ខាង​សាច់ឈាម ដែល​កើត​ចេញ​ពី​ឪពុកម្តាយ​ក្នុង​ជីវិត​រមែងស្លាប់ ។

យើង​រៀន​ចេញ​ពី​បទគម្ពីរ​អំពី​លក្ខណៈ​នៃ​វិញ្ញាណ ។ យើង​រៀន​ថា « គ្រប់​អស់​ទាំង​វិញ្ញាណ​សុទ្ធ​តែ​ជា​ធាតុ ប៉ុន្តែ​វា​ម៉ត់ ឬ​សុទ្ធសាធ​ជាង ហើយ​អាច​សំគាល់​ឃើញ​ដោយ​ភ្នែក​បរិសុទ្ធ​ប៉ុណ្ណោះ » ( គ. និង ស. ១៣១:៧ ) ។ យើង​អាន​ថា « វិញ្ញាណ​នៃ​មនុស្ស [ មាន ] រូប​ភាព​ដូច​ជា​ប្រាណ​របស់​គេ ក៏​ដូច​ជា​វិញ្ញាណ​នៃ​សត្វ ព្រម​ទាំង​សត្វ​លោក​គ្រប់​រូប​ផង ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មក » ( គ. និង ស. ៧៧:២ សូម​មើល​ផងដែរ អេធើរ ៣:៧–១៦ ) ។

ព្រះគម្ពីរ​ក៏​បាន​បង្រៀន​ដែរ​ថា នៅ​ពេល​ដែល​សេចក្តីស្លាប់​ខាង​សាច់ឈាម​កើតឡើង នោះ​វិញ្ញាណ​មិន​ស្លាប់​ឡើយ ។ វា​បែក​ចេញ​ពី​រូបកាយ ហើយ​រស់នៅ​ក្នុង​ពិភព​វិញ្ញាណ​បន្ទាប់​ពី​ជីវិត​រមែងស្លាប់ ។ នៅ​គ្រា​នៃ​ការរស់ឡើងវិញ វិញ្ញាណ​ផ្គុំ​គ្នា​ជាមួយ​រូបកាយ​វិញ « ពុំ​អាច​បែក​គ្នា​បាន​ទៀត​ឡើយ ម្ល៉ោះ​ហើយ រូបរាង​ទាំង​មូល​នឹង​ក្លាយ​ទៅ​ជា​រូបរាង​ខាង​វិញ្ញាណ ហើយ​អមត » ( អាលម៉ា ១១:៤៥ ) ។

បោះពុម្ព