ធនធាន​ផ្សេង​ទៀត
ការចាក់សាក់


« ការចាក់សាក់ » ពិត​ចំពោះ​សេចក្តី​ជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៦៧

« ការចាក់សាក់ » ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១៦៧

ការចាក់សាក់

ពួកព្យាការី​ថ្ងៃ​ចុងក្រោយ​មិន​លើកទឹកចិត្ត​ជា​ដាច់ខាត​ចំពោះ​ការចោះ​រូបកាយ ។ អស់​អ្នក​ដែល​បដិសេធ​ដំបូន្មាន​នេះ កំំពុង​បង្ហាញ​អំពី​កង្វះ​ការគោរព​ដល់​ខ្លួនឯង និង ព្រះ ។ សាវក​ប៉ុល​បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​រូបកាយ​របស់​យើង និង គ្រោះថ្នាក់​ចំពោះ​ការធ្វើ​ឲ្យ​ខូច​រូបកាយ​ដោយ​ចេតនា​ដូចនេះ ៖ « តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា ខ្លួន​អ្នករាល់គ្នា​ជា​ព្រះវិហារ​នៃ​ព្រះ ហើយ​ថា​ព្រះវិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា ? បើ​អ្នក​ណា​បង្ខូច​ព្រះវិហារ​នៃ​ព្រះ នោះ​ព្រះ​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ត្រូវ​ខូច​ដែរ ដ្បិត​ព្រះវិហារ​នៃ​ព្រះ​ជា​វត្ថុ​ដ៏​បរិសុទ្ធ គឺជា​ខ្លួន​អ្នករាល់​គ្នា​នេះ​ឯង » ( កូរិនថូស ទី១ ៣:១៦–១៧ ) ។

ប្រសិនបើ​អ្នក​មាន​សាក់​លើ​រាងកាយ អ្នក​នឹង​​​ចេះ​តែ​នឹក​ឃើញ​ពី​កំហុស​ដែល​អ្នក​បាន​ធ្វើ​ឥត​ដាច់ ។ អ្នក​អាច​នឹង​គិត​ចង់​លុប​វា​ចេញ ។

បោះពុម្ព