« ក្រុងស៊ីយ៉ូន » ពិតចំពោះសេចក្តីជំនឿ ( ឆ្នាំ ២០០៤ ) ទំព័រ ១៨៩–១៩០
« ក្រុងស៊ីយ៉ូន » ពិតចំពោះសេចក្តីជំនឿ ទំព័រ ១៨៩–១៩០
ក្រុងស៊ីយ៉ូន
គោលលទ្ធិ និង សេចក្តីសញ្ញាមានវគ្គបទគម្ពីរជាច្រើន ដែលព្រះអម្ចាស់បានត្រាស់បង្គាប់ដល់ពួកបរិសុទ្ធឲ្យ « ស្វែងរកដើម្បីនាំមក ហើយតាំងឡើងនូវគតិនៃក្រុងស៊ីយ៉ូន » ( គ. និង ស. ៦:៦, សូមមើលផងដែរ គ. និង ស. ១១:៦, ១២:៦, ១៤:៦ ) ។
ពាក្យ ស៊ីយ៉ូន មានខ្លឹមសារច្រើននៅក្នុងព្រះគម្ពីរ ។ និយមន័យទូទៅបំផុតនៃពាក្យនេះគឺ « ចិត្តល្អសុទ្ធសាធ » ( គ. និង ស. ៩៧:២១ ) ។ ស៊ីយ៉ូន ជាញឹកញាប់ត្រូវបានប្រើនៅក្នុងរបៀបនេះ ដើម្បីសំដៅបញ្ជាក់ដល់រាស្ត្ររបស់ព្រះអម្ចាស់ ឬសំដៅចំពោះសាសនាចក្រ និងស្តេកទាំងឡាយ ( សូមមើល គ. និង ស. ៨២:១៤ ) ។
នៅពេលដំបូងនៃគ្រាកាន់កាប់ត្រួតត្រានេះ ថ្នាក់ដឹកនាំសាសនាចក្របានទូន្មានឲ្យសមាជិកស្ថាបនាក្រុងស៊ីយ៉ូន ដោយផ្លាស់ប្តូរទីលំនៅមកភូមិភាគកណ្តាលវិញ ។ សព្វថ្ងៃនេះ ថ្នាក់ដឹកនាំរបស់យើងបានទូន្មានឲ្យយើងស្ថាបនាក្រុងស៊ីយ៉ូននៅគ្រប់ទីកន្លែងដែលយើងរស់នៅ ។ សមាជិកសាសនាចក្រត្រូវបានសុំឲ្យរស់នៅលើទឹកដីកំណើតរបស់ខ្លួន ហើយជួយស្ថាបនាសាសនាចក្រនៅទីនោះ ។ ព្រះវិហារបរិសុទ្ធជាច្រើនត្រូវបានសាងសង់ឡើង ដើម្បីឲ្យពួកបរិសុទ្ធថ្ងៃចុងក្រោយទូទាំងពិភពលោក អាចទទួលបានពរជ័យនៃព្រះវិហារបរិសុទ្ធ ។
ពាក្យ ស៊ីយ៉ូន ក៏អាចសំដៅទៅលើទីតាំងភូមិសាស្ត្រជាក់លាក់ដូចខាងក្រោមផងដែរ ៖
-
ទីក្រុងហេណុក ( សូមមើល ម៉ូសេ ៧:១៨–២១ ) ។
-
ទីក្រុងយេរ៉ូសាឡិមបុរាណ ( សូមមើល សាំយូអែល ទី២ ៥:៦–៧, ពង្សាវតារក្សត្រ ទី១ ៨:១, ពង្សាវតារក្សត្រ ទី២ ៩:២៨ ) ។
-
ទីក្រុងយេរ៉ូសាឡិមថ្មី ដែលនឹងត្រូវបានស្ថាបនានៅភូមិចាកសុន រដ្ឋ មិសសួរី ( សូមមើល គ. និង ស. ៤៥:៦៦–៦៧, ៥៧:១–៣, មាត្រានៃសេចក្ដីជំនឿ ១:១០ ) ។