១. អ្នកធ្វើដំណើរដ៏ក្រតោកយ៉ាក
ដែលតែងដើរឥតស្រាកកាត់មុខខ្ញុំ
បានសុំឲ្យខ្ញុំជួយដោយរម្យទម
ធ្វើឲ្យចិត្តខ្ញុំប្រកែកមិនបាន
ខ្ញុំគ្មានអំណាចនឹងបានសួរឈ្មោះ
ទោះទីយាត្រាទៅណាមកណា
តែខ្សែនេត្រាដ៏ភ្លឺត្រចះ
ឲ្យខ្ញុំជាប់ចិត្តមិនដឹងហេតុអ្វី។
២. កាលខ្ញុំមានម្ហូបស្តើងស្តួចរួចគាត់
ចូលមកជួបទាំងមិនស្ដីមួយម៉ាត់
ដោយស្រេកឃ្លានហៀបនឹងស្លាប់ខ្ញុំឲ្យ
អាហារគាត់ឲ្យពររួចពិសា
តែគាត់ក៏ហុចខ្លះមកឲ្យខ្ញុំ
វាប្រៀបដូចជាម្ហូបពីសួគ៌ា
កាលខ្ញុំហូបទាំងក្ដីសែនស្រេកឃ្លាន
វាមានរសជាតិដូចនំម៉ាណា។
៣. ខ្ញុំតាមឃើញគាត់ដេកដួលក្បែរអូរទឹក
ហូរថ្លាឆ្វង់ចេញមកពីថ្ម
ទឹកហូរព្រងើយកន្តើយគាត់ស្រេកទោះ
ខំសង្វែកទឹកចេះតែហូរ
ខ្ញុំរត់ទៅលើកបុរសនោះឡើង
ផ្ដើមដងទឹកបីពែងឲ្យពិសា
អស្ចារ្យខ្ញុំបានវិញមួយពែងពេញ
ខ្ញុំផឹកហើយឥតដែលស្រេកទៀតឡើយ។
៤. កាលយប់យន់ទឹកជោរជន់ហូរមក
ព្យុះភ្លៀងផាត់បក់បោកពីចម្ងាយ
ខ្ញុំឮសំឡេងគាត់នៅឯនាយ
ដង្ហោយអង្វរសុំផ្ទះជ្រកកោន
ខ្ញុំបំពាក់អាវឲ្យភ្ញៀវកក់ក្ដៅ
ដាក់ឲ្យគាត់នៅសម្រាកលើគ្រែ
ឯខ្ញុំយកធរណីស្រមៃហាក់
បីដូចជាបាននៅសួនអេដែន។
៥. ខ្ញុំបានឃើញគាត់នៅតាមដងផ្លូវ
ត្រូវរបួសស្ទើរស្លាប់អាវរយ៉ៃ
ឃ្មាតខ្មីខ្ញុំដាស់គាត់ឲ្យដឹងខ្លួន
អង្រួនដង្ហើមគាត់ឲ្យស្រាកស្រាន្ត
លាបប្រេងព្យាបាលគាត់ឲ្យសះស្បើយ
បើទោះខ្ញុំមានរបួសក្នុងចិត្ត
ពីពេលនេះទៅខ្ញុំបានល្ហែល្ហើយ
ចិត្តខ្ញុំបានស្បើយដោយភាពសុខសាន្ត។
៦. ខ្ញុំឃើញបុរសនោះជាប់ក្នុងគុក
ពិរុទ្ធជាប់ទោសថាជាជនក្បត់
ខ្ញុំឃាត់អ្នកកុហកពីគាត់ហើយ
ខ្ញុំគោរពគាត់ដែលគេមាក់ងាយ
ល្បងលទំហំមិត្តភាពនៃខ្ញុំ
គាត់សួរបើខ្ញុំហ៊ានស្លាប់មិនស្ដាយ
នាមជាមនុស្សខ្ញុំសែនខ្វល់ខ្វាយ
តែចិត្តនិងកាយស្រែកថា «ខ្ញុំព្រម!»
៧. រំពេចនោះខ្ញុំបានឃើញយ៉ាងច្បាស់
ស្គាល់ស្នាមដែកគោលដែលនៅព្រះហស្ដ
ខ្ញុំចាំយ៉ាងជាក់ព្រះអង្គសង្គ្រោះ
ប្រត្យក្សទ្រង់គង់ចំពោះមុខខ្ញុំ
ដោយរាបទាបទ្រង់ហៅឈ្មោះខ្ញុំទាំង
ថា «អ្នកឥតអាម៉ាស់ដល់ខ្ញុំឡើយ
កិច្ចការអ្នកធ្វើនឹងត្រូវចងចាំ
កុំភ័យដ្បិតអ្នកបានធ្វើដល់ខ្ញុំ»៕