24
ឱ! អស់ធម្មជាតិនៃព្រះយើងអើយ
ដោយសប្បាយ
១. ឱ!អស់ធម្មជាតិនៃព្រះយើងអើយ
ចូរកុំកន្តើយឡើយរូមគ្នាច្រៀង
ហាលេលូយ៉ា!ហាលេលូយ៉ា!
សុរិយាពណ៌មាសភ្លឺចែងចាំង
ដួងព្រះចន្ទជះរស្មីស្រទន់
ហាលេលូយ៉ា!ហាលេលូយ៉ា!
[Chorus]
ហាលេលូយ៉ា!ឱ!យើងច្រៀង
ហាលេលូយ៉ា!
២. ខ្យល់វាយោអ្នកបក់ផាត់យ៉ាងខ្លាំង
ពពករសាត់ពេញផ្ទៃវេហា
ហាលេលូយ៉ា!ហាលេលូយ៉ា!
ព្រឹកព្រាងថ្ងៃថ្មីសែនអំណរក្រៃ
ស្បៃពេលរាត្រីបន្លឺសំនៀង
ហាលេលូយ៉ា!ហាលេលូយ៉ា!
[Chorus]
ហាលេលូយ៉ា!ឱ!យើងច្រៀង
ហាលេលូយ៉ា!
៣. ទន្លេថ្លាឆ្វង់ហូរមិនចេះដាច់
ប្រគំជាបទថ្វាយស្ដេចសូគ៌ា
ហាលេលូយ៉ា!ហាលេលូយ៉ា!
អណ្ដាតភ្លើងខ្មួលខ្មាញ់ឆេះបំភ្លឺ
ផ្ដល់ជាពន្លឺនឹងភាពកក់ក្ដៅ
ហាលេលូយ៉ា!ហាលេលូយ៉ា!
[Chorus]
ហាលេលូយ៉ា!ឱ!យើងច្រៀង
ហាលេលូយ៉ា!
៤. ឱ! ព្រះធរណីដ៏ស្រស់ឥតបី
ផ្ដល់ពរជ័យយើងជារៀងរាល់ថ្ងៃ
ហាលេលូយ៉ា!ហាលេលូយ៉ា!
បុប្ផា និងផល្លាក្នុងចម្ការ
ចូរបង្ហាញសិរីរុងរឿងខ្លួន
ហាលេលូយ៉ា!ហាលេលូយ៉ា!
[Chorus]
ហាលេលូយ៉ា!ឱ!យើងច្រៀង
ហាលេលូយ៉ា!
និពន្ធទំនុកច្រៀង ៖ សេន ហ្វ្រេនស៊ី មកពី អាស៊ីស៊ី ឆ្នាំ ១១៨២–១២២៦ បក. ដោយ វិលលាម អេចដ្រាបភឺ ១៨៥៥–១៩៣៣
និពន្ធបទភ្លេង ៖ ហ្គីសទ្លីក គីឆាន់ហ្គីសាង មកពី កុល ឆ្នាំ 1623 រៀប. ដោយរ៉ាហ្វ វ៉ូហ្គាន វិលលាមស៍ ឆ្នាំ ១៨៧២–១៩៥៦ ។ ការបកប្រែជាភាសាអង់គ្លេស តន្ត្រីមកពី ទំនុកតម្កើងអង់គ្លេស ។ ត្រូវបានប្រើប្រាស់ដោយមានការអនុញ្ញតពីសាកលវិទ្យាល័យ សារព័ត៌មានអក់ស្វឺដ ។ ការថតចម្លងដោយគ្មានការអនុញ្ញតថាលាយលក្ខណ៍អក្សរ ពីម្ចាស់រក្សាសិទ្ធិអ្នកនិពន្ធ គឺត្រូវហាមឃាត់ ។