161 ចូរបន្ត ដោយអង់អាច ១. — រឹងមាំដូចជាភ្នំជុំវិញយើង យើងឈរក្លាហានស្មោះស្ម័គ្រ លើសិលាដែលដូនតាយើងសាង សម្រាប់យើងលើដីល្អនេះ— ថ្មនៃសុចរិតនិងនៃគុណធម៌ ក្តីជំនឿលើព្រះមានព្រះជន្ម គេលើកទង់ជ័យជម្នះទ្រង់ឡើង— លើវាលស្មៅដ៏ល្វឹងល្វើយ។ [Chorus] ហើយយើងឮបទច្រៀងពីចម្ងាយ៖ ចូរបន្តចូរបន្តចូរបន្ត! ជ្រលងដងអូរស្រែកបន្ទរថា៖ ចូរបន្តចូរបន្តចូរបន្ត! លើកទង់យើងឲ្យបានខ្ពស់ឡើង យើងដើរទៅកាលថ្ងៃរះមក ឱ! យុវវ័យថ្លៃថ្នូរអើយ ចូរបន្តចូរបន្តចូរបន្ត! ២. យើងស្ថាបនាលើថ្មលោកបានដាក់ ជាដំណាក់ថ្វាយដល់ស្តេច នៅក្នុងរបៀងដ៏រុងរឿងទ្រង់ យើងនឹងថ្វាយបទសរសើរ ដល់កេរដំណែលដែលលោកបន្សល់ មិនមែនជាកេរនៃមាសប្រាក់ឡើយ តែជាពរជ័យដ៏នៅអស់កល្ប នៃក្តីស្នេហ៍និងអំណរ។ [Chorus] ហើយយើងឮបទច្រៀងពីចម្ងាយ៖ ចូរបន្តចូរបន្តចូរបន្ត! ជ្រលងដងអូរស្រែកបន្ទរថា៖ ចូរបន្តចូរបន្តចូរបន្ត! លើកទង់យើងឲ្យបានខ្ពស់ឡើង យើងដើរទៅកាលថ្ងៃរះមក ឱ! យុវវ័យថ្លៃថ្នូរអើយ ចូរបន្តចូរបន្តចូរបន្ត! និពន្ធទំនុកច្រៀង ៖ រ៉ូត មេ ហ្វក្ស ឆ្នាំ ១៨៥៣–១៩៥៨។ © ១៩៤៨ IRI និពន្ធបទភ្លេង ៖ អាល់ហ្វ្រីឌ អិម. ឌ័ហាំ ឆ្នាំ ១៨៧២–១៩៥៧។ © ១៩៤៨ IRI នីហ្វៃ ទី ១ 2:10 អាលម៉ា 57:27