១. ជ្រើសផ្លូវត្រូវ!ពេលការជ្រើសរើសនៅចំពោះអ្នក
ព្រះវិញ្ញាណតែងដឹកនាំដើរផ្លូវត្រូវ
ហើយពន្លឺនោះនឹងបំភ្លឺលើអ្នកជានិច្ច
ពេលជ្រើសត្រូវចិត្តអ្នកនឹងជឿជាក់
[Chorus]
ជ្រើសផ្លូវត្រូវ!ជ្រើសផ្លូវត្រូវ!
ចូរឲ្យប្រាជ្ញាគូសដានផ្លូវអ្នក
ក្នុងពន្លឺជ្រើសផ្លូវត្រូវ!
ព្រះនឹងប្រទានពរដរាបទៅ៕
២. ជ្រើសផ្លូវត្រូវ!កុំទុកនៅឲ្យពួកអារក្សល្បួង
យកឈ្នះលើអ្នកក្នុងគ្រាដ៏អាក្រក់
គ្រប់ការជ្រើសរើសតែងតែមានរើសត្រូវរើសខុស
ចូរជ្រើសដោយអំណាចដ៏បំផុស
[Chorus]
ជ្រើសផ្លូវត្រូវ!ជ្រើសផ្លូវត្រូវ!
ចូរឲ្យប្រាជ្ញាគូសដានផ្លូវអ្នក
ក្នុងពន្លឺជ្រើសផ្លូវត្រូវ!
ព្រះនឹងប្រទានពរដរាបទៅ៕
៣. ជ្រើសផ្លូវត្រូវ!អំពើសុចរិតមានក្តីសុខសាន្ត
ជ្រើសផ្លូវត្រូវ!ធ្វើឲ្យព្រលឹងរួចភ័យ
ជ្រើសផ្លូវត្រូវនៅគ្រប់ការងារដែលអ្នកត្រូវធ្វើ
ព្រះនិងស្ថានសួគ៌ជាគោលដៅអ្នក
[Chorus]
ជ្រើសផ្លូវត្រូវ!ជ្រើសផ្លូវត្រូវ!
ចូរឲ្យប្រាជ្ញាគូសដានផ្លូវអ្នក
ក្នុងពន្លឺជ្រើសផ្លូវត្រូវ!
ព្រះនឹងប្រទានពរដរាបទៅ៕
និពន្ធទំនុកច្រៀង ៖ យ៉ូសែប អិល ធោនស៊ីនដ៍ ឆ្នាំ ១៨៤៩–១៩៤២
និពន្ធបទភ្លេង ៖ ហ៊ីនរីអេ ថាកឃិត ឆ្នាំ ១៨៥២–១៩១៨