តន្ត្រី
ចូរមកតាមខ្ញុំ


63

ចូរមកតាមខ្ញុំ

ដោយរាបទាប

១. «ចូរមកតាមខ្ញុំ»ទ្រង់មានបន្ទូល

ចូរយើងដើរតាមដានទ្រង់ទាំងមូល

ដើម្បីយើងអាចរួបរួមលើកស្ទួយ

ក្នុងក្តីស្រឡាញ់នៃបុត្រតែមួយ។

២. «ចូរមកតាមខ្ញុំ»បន្ទូលផ្អែមល្ហែម

តែមានន័យពិតចែងចាំងចិញ្ចែង

ក្នុងវាចាដ៏ទន់ភ្លន់ទាំងនេះ

ដើម្បីជំរុញនិងញ៉ាំងសតិ។

៣. មិនគ្រប់គ្រាន់ទេបើគ្រាន់តែដឹង

យើងត្រូវតាមទ្រង់ទុកជាលំនឹង

ក្នុងដំណើរនៃលោកិយសោកា

ទៅកាន់លំនៅអស់កល្បតទៅ។

៤. យើងមិនត្រឹមតែអាចតាមបាទា

របស់ទ្រង់នៅក្នុងលោកានេះ

ពេលយើងចាកលោកនេះទៅរស់ក្បែរ

ជាមួយព្រះយើងទទួលមរតក។

៥. យើងត្រូវតែពុះពារស្វែងរកផ្លូវ

ឆ្ពោះទៅមុខក្នុងវាលដ៏ធំធេង

ហើយធ្វើតាមទ្រង់ឥតឈប់ឡើយណា

គ្រប់ទីកន្លែងដែលយើងរស់នៅ។

៦. ដ្បិតបល្ល័ង្កនគរនិងអំណាច

សិរីរុងរឿងសុភមង្គល

ជារបស់យើងបើយើងធ្វើតាម

រហូតអស់កល្ប «ចូរមកតាមខ្ញុំ»៕

និពន្ធទំនុកច្រៀង ៖ ចន នីខូលសិន ឆ្នាំ ១៨៣៩–១៩០៩

និពន្ធបទភ្លេង ៖ សាំយ៉ូអែល ម៉ាក់ប៊ឺនី ឆ្នាំ ១៨៤៧–១៩០៩

ម៉ាថាយ 4:19

នីហ្វៃ ទី ២ 31:10–21