តន្ត្រី
បណ្តូល​ចិត្ត​របស់​អ្នក​គង្វាល


136

បណ្តូល​ចិត្ត​របស់​អ្នក​គង្វាល

ដោយ​សុ្ងប់ស្ងាត់

១. បណ្តូលចិត្តរបស់អ្នកគង្វាល

បណ្តូលចិត្តជាចៀមក្នុងហ្វូង

បណ្តូលចិត្តជាក្តីស្នេហ៍ទ្រង់មាន

តែទ្រង់ស្រឡាញ់ជាងមាសប្រាក់

បណ្តូលចិត្តរបស់អ្នកគង្វាល

ជាចៀមទ្រង់ដែលបាត់«ផ្សេងទៀត»

ទ្រង់ទៅរកពួកគេនៅលើភ្នំ

ទាំងនៅក្នុងទឹកដ៏សែនជ្រៅ

[Chorus]

ពួកគេវង្វេងក្នុងរហោស្ថាន

ឃ្លានគ្មានជំនួយហើយរងា

ទៅសង្គ្រោះពួកគេឲ្យប្រញាប់

នាំពួកគេមកកាន់ហ្វូងវិញ៕

២. បណ្តូលចិត្តរបស់អ្នកគង្វាល

បណ្តូលចិត្តជាកូនចៀមទ្រង់

ចៀមខ្លះរស់នៅឆ្ងាយពីវាលស្មៅ

ឃ្លានគ្មានជំនួយហើយរងា

មើល!អ្នកគង្វាលល្អទៅតាមរក

ទ្រង់តាមរកកូនចៀមដែលបាត់

នាំចៀមនោះមកវិញដោយអំណរ

ទ្រង់ជួយគេគ្មានទីបញ្ចប់

[Chorus]

ពួកគេវង្វេងក្នុងរហោស្ថាន

ឃ្លានគ្មានជំនួយហើយរងា

ទៅសង្គ្រោះពួកគេឲ្យប្រញាប់

នាំពួកគេមកកាន់ហ្វូងវិញ៕

៣. បណ្តូលចិត្តរបស់អ្នកគង្វាល

គឺជាចៀម«កៅសិបប្រាំបួន»

បណ្តូលចិត្តជាចៀមដែលវង្វេង

វេទនានៅទីរហោស្ថាន

ស្តាប់!ទ្រង់អំពាវនាវអស់ពីចិត្ត

ថ្ងៃនេះអង្វរដោយទន់ភ្លន់៖

«តើអ្នកមិនរកចៀមខ្ញុំដែលបាត់

ចេញពីជម្រកខ្ញុំទេឬ?»

[Chorus]

ពួកគេវង្វេងក្នុងរហោស្ថាន

ឃ្លានគ្មានជំនួយហើយរងា

ទៅសង្គ្រោះពួកគេឲ្យប្រញាប់

នាំពួកគេមកកាន់ហ្វូងវិញ៕

៤. ឱ!វាលស្មៅដ៏ខៀវស្រស់ស្រងាត់

ទឹកស្ងប់ថ្លាឆ្វង់សែនមនោរម្យ

ព្រះអម្ចាស់អើយយើងរីករាយឆ្លើយ

«ព្រះពរព្រះអង្គយើងនឹងធ្វើ!

សូមធ្វើឲ្យយើងជាអ្នកជំនួយ

សូមប្រទានក្ដីស្នេហ៍ជ្រាលជ្រៅ

សូមនាំយើងទៅទីរហោស្ថាន

ទៅរកចៀមទ្រង់ដែលវង្វេង»

[Chorus]

ពួកគេវង្វេងក្នុងរហោស្ថាន

ឃ្លានគ្មានជំនួយហើយរងា

ទៅសង្គ្រោះពួកគេយើងប្រញាប់

នាំពួកគេមកកាន់ហ្វូងវិញ៕

និពន្ធទំនុកច្រៀ​ង ៖ ម៉ារី ប៊ីវីងហ្គេត ក. ឆ្នាំ ១៨៤៥–១៩៣៣

និពន្ធបទភ្លេ​ង ៖ វិលលាម ជេឃឺកប៉ាទ្រីក ឆ្នាំ ១៨៣៨–១៩២១

លូកា 15:4–7

ពេត្រុស ទី ១ 5:2–4