183
រាល់ជនបង្ហាញយើងពីការល្អ
ដោយត្រិះរិះពិចារណា
១. រាល់ជនបង្ហាញយើងពីការល្អ
សឲ្យឃើញពីក្ដីមេត្តាទ្រង់
ទ្រង់ឲ្យពរពីឋានដ៏ខ្ពស់ក្រៃ
តាមទឹកចិត្តនៃជនដ៏ប្រពៃ។
២. រាល់អំណោយទានទ្រង់បានប្រទាន
រាល់ក្ដីល្អយើងអាចចេះសូត្ររៀន
គ្មានអ្វីលើសពីមិត្តចិត្តព្រះគ្រីស្ទ
ចាក់ឫសគ្រឹះជំនឿឲ្យរីករាយ។
៣. កាលមិត្តម្នាក់នេះចាកចេញទៅបាត់
យើងចាំឥតភ្លេចដក់ជាប់ក្នុងចិត្ត
អនុស្សាវរីយដ៏ផ្អែមល្ហែមស្អិត
ព្រះអង្គអើយនាំឲ្យយើងជិតទ្រង់។
៤. ដ្បិតមិត្តឧត្តម្ភដែលបានលះបង់
ជីវិតថ្វាយដល់ព្រះនាមព្រះអង្គ
ឲ្យជីវិតយើងបានភាពសុខដុម
ឱ!ព្រះអង្គយើងស្ងើចក្ដីល្អទ្រង់៕
និពន្ធទំនុកច្រៀង ៖ ឃេរីន លីន ដាវីសិន ក. ឆ្នាំ ១៩៤៣ ។ © ១៩៨៥ IRI
និពន្ធបទភ្លេង ៖ អេ. ឡូរីនស៍ លីយ៉ុង ក. ឆ្នាំ ១៩៣៤–២០០៦ ។ © ១៩៨៥ IRI