27
សរសើរដល់ព្រះដ៏ខ្ពស់
ដោយអំណរ
១. សរសើរដល់ព្រះដ៏ខ្ពស់
ឋានសួគ៌ផែនដីទទួល
សរសើរនាមទ្រង់
ក្ដីមេត្តាទ្រង់ធំធេង
ទ្រទុក្ខយើងទាំងសង្វេគ
ចូរច្រៀងបន្លឺឡើងទ្វេ៖ព្រះបរិសុទ្ធ!
២. ព្រះយេស៊ូវជាអម្ចាស់
ទ្របន្ទុកបាបធំណាស់
សរសើរនាមទ្រង់
ប្រាប់អ្វីដែលទ្រង់បានធ្វើ
ក្ដីស្លាប់ដែលទ្រង់ឈ្នះលើ
ច្រៀងសរសើរព្រះនាមទ្រង់៖ព្រះបរិសុទ្ធ!
៣. ចូរពួកទេវតាសួគ៌ា
មកច្រៀងចម្រៀងព្រមគ្នា
សរសើរនាមទ្រង់
ថ្វាយទ្រង់នូវកិត្តិយស
និងព្រះចេស្ដាខ្ពង់ខ្ពស់
លុះដល់អស់កល្បទាំងអស់៖ព្រះបរិសុទ្ធ!
និពន្ធទំនុកច្រៀង ៖ ជេមស៍ អាឡិន ឆ្នាំ ១៧៣៤–១៨០៤ ផ្លាស់.
និពន្ធបទភ្លេង ៖ ហ្វីលីស ឌឹ ហ្គីអាឌីនី ឆ្នាំ ១៧១៦–១៧៩៦
វិវរណៈ 5:9–13