111
ព្រះស្នេហ៍យើងទើបចាត់បុត្រាទ្រង់
ដោយថ្លៃថ្នូរ
១. ព្រះស្នេហ៍យើងទើបចាត់បុត្រាទ្រង់
ព្រះយេស៊ូវគ្រីស្ទជាដង្វាយធួន
ឲ្យយើងស្គាល់ច្បាស់ពីផ្លូវនៃទ្រង់
នាំចំទៅព្រះឥតមានទីទៃ។
២. ទ្រង់ជាបុត្រព្រះយាងមកជា
មនុស្សបង្អោនព្រះកាយចុះទ្រាំ
រងទុក្ខសុគតទាំងគ្មានកំហុសអ្វី
សោះបង់លោះការរំលងក្រឹត្យវិន័យ។
៣. ឱ!ក្ដីស្នេហ៍អស្ចារ្យពីសួគ៌ា
តើខ្ញុំជាប់គុណទ្រង់
កម្រិតណាព្រោះការបូជាទ្រង់ខ្ញុំបាន
ពរទីដ៏បវរក្នុងព្រះទ័យទ្រង់។
៤. ទ្រង់ឲ្យធ្វើទាំងទង្វើនិងចិត្ត
ចិត្តខ្ញុំដូចទ្រង់ដូចកូននឹងឪពុក
មានចិត្តតែមួយក្នុងនាមជាកូន
រៀនធ្វើតាមព្រះដ៏បរិសុទ្ធ។
៥. សាក្រាម៉ង់នេះជាតំណាងឲ្យ
ទ្រង់ហូរលោហិតនិងសាច់ដល់ខ្ញុំ
ទទួលទានឥឡូវជារឿងត្រូវ
ថាខ្ញុំចងចាំទ្រង់ជាព្រះខ្ញុំ៕
និពន្ធទំនុកច្រៀង ៖ អេឌវឺឌ ភី. ឃីបឹល ឆ្នាំ ១៨៨២–១៩៣៧
និពន្ធបទភ្លេង ៖ អាលីស្សែនឌឺ ឆ្រីននឿ ឆ្នាំ ១៩០១–១៩៨៧។ © ១៩៤៨ IRI