តន្ត្រី
ព្រះដូនតាយើងមានឫទ្ធិខ្លាំងក្លាឥតបី


32

ព្រះដូនតាយើងមានឫទ្ធិខ្លាំងក្លាឥតបី

ដោយ​ស្វាហាប់

១. ព្រះដូនតាយើងមានឫទ្ធិខ្លាំងក្លាឥតបី

គ្រប់គ្រងរាល់ហ្វូងតារាផែនភពច្រើនក្រៃ

មានសម្រស់ប្រពៃលើលំហវេហា

យើងច្រៀងថ្លែងអំណរគុណថ្វាយបល្ល័ង្កទ្រង់។

២. ក្ដីស្នេហ៍សួគ៌ាទ្រង់ដឹកនាំកាលអតីត

ក្នុងដែនមានសិទ្ធិទ្រង់តាក់តែងវាសនាយើង

សូមទ្រង់ជាអង្គដឹកនាំការពារគាំទ្រ

បន្ទូលជាច្បាប់ផ្លូវទ្រង់ជាមាគ៌ាយើង។

៣. សូមព្រះហត្ថរឹងមាំទ្រង់បានឃុំគ្រងយើង

ពីសឹកចម្បាំងជំងឺដ៏កាចសម្បើម

សូមសាសនាពិតទ្រង់ក្នុងចិត្តយើងកើនឡើង

សូមក្ដីល្អទ្រង់នាំយើងបានក្ដីសុខសាន្ត៕

និពន្ធទំនុកច្រៀ​ង ៖ ដានីយ៉ែល ស៊ី. រ៉ូប៊ឺត ឆ្នាំ ១៨៤១–១៩០៧

និពន្ធបទភ្លេ​ង ៖ ចច ដបបិលយូរ. វ៉ានរីន ឆ្នាំ ១៨២៨–១៩០២

ទំនុកតម្កើង 33:12

អេធើរ 2:12