53 ព្រះនឹងជួយយើង ដោយមាំមួន ១. យើងបួងសួងឮដល់ស្ថានសួគ៌ហើយ ព្រះនឹងជួយយើង ក្នុងគ្រាលំបាកកុំកន្តើយឡើយ ព្រះនឹងជួយយើង សូមឲ្យក្តីខិតខំបានកត់ត្រា ជោគជ័យជារង្វាន់ដ៏អស្ចារ្យ ព្រះនឹងជួយយើង ព្រះនឹងជួយយើង៕ ២. ចូរបួងសួងឲ្យបានឮម្តងទៀត ព្រះនឹងជួយយើង ចូរកុំអស់សង្ឃឹមទោះចាញ់ក៏ ព្រះនឹងជួយយើង ដូចជារឿងនៅក្នុងគ្រាបុរាណ ទោះជាចាញ់យើងចាញ់ដោយរុងរឿង ព្រះនឹងជួយយើង ព្រះនឹងជួយយើង៕ ៣. ចូរតស៊ូរឹងមាំនិងព្យាយាម ព្រះនឹងជួយយើង គ្មានរឿងឬគ្រោះត្រូវភ័យខ្លាចឡើយ ព្រះនឹងជួយយើង ទោះឈឺចាប់មានឧបសគ្គយ៉ាងណា នោះវេលានៃព្រះនឹងយាត្រា ព្រះនឹងជួយយើង ព្រះនឹងជួយយើង៕ និពន្ធទំនុកច្រៀង ៖ វិលលាម អ៊ី. ហ៊ីកសិន ឆ្នាំ ១៨០៣–១៨៧០ និពន្ធបទភ្លេង ៖ អើនឹសធ៍ ម៉ូរីត្ស អាន់ដ៍ ឆ្នាំ ១៧៩៦–១៨៦០ គោលលិទ្ធិនិងសេចក្តីសញ្ញា 58:27–28 អាលម៉ា 27:27, 30