តន្ត្រី
ស្តាប់សំឡេងសួគ៌ាជាតិសាសន៍ទាំងឡាយ !


164

ស្តាប់សំឡេងសួគ៌ាជាតិសាសន៍ទាំងឡាយ !

ដោយ​ក្លាហាន

១. ស្តាប់សំឡេងសួគ៌ាជាតិសាសន៍ទាំងឡាយ!

នៅគ្រប់ទិសទីមូលមីអរសប្បាយ!

ពួកទេវតារុងរឿងស្រែកច្រៀងបន្ទរ៖

ការពិតស្តារឡើងវិញហើយ!

[Chorus]

ឱ!បល្ល័ង្កសួគ៌ារុងរឿងអ្វីម៉្លេះ

ជះពន្លឺការពិតនិងក្តីស្រឡាញ់!

រស្មីប្រៀបបីដូចជាព្រះអាទិត្យ

ស្ថិតគ្រប់ដែនដីសព្វថ្ងៃ៕

២. ស្វែងរកក្នុងទីងងឹតចិត្តសោកសៅ

ចាំមើលថ្ងៃរះដែលបាត់បង់យូរទៅ

នាំគ្នារីករាយយប់យន់ឈប់មានហើយ

ដ្បិតឡើយមានសេចក្តីពិត!

[Chorus]

ឱ!បល្ល័ង្កសួគ៌ារុងរឿងអ្វីម៉្លេះ

ជះពន្លឺការពិតនិងក្តីស្រឡាញ់!

រស្មីប្រៀបបីដូចជាព្រះអាទិត្យ

ស្ថិតគ្រប់ដែនដីសព្វថ្ងៃ៕

៣. ព្រះបានជ្រើសរើសឱ្យមកបម្រើទ្រង់

នៅគ្រប់ដែនដីនិងដល់គ្រប់ពូជពង្ស

ឈរដោយមោះមុតការពារសេចក្តីពិត

មូលមិត្តបង្រៀនពីទ្រង់

[Chorus]

ឱ!បល្ល័ង្កសួគ៌ារុងរឿងអ្វីម៉្លេះ

ជះពន្លឺការពិតនិងក្តីស្រឡាញ់!

រស្មីប្រៀបបីដូចជាព្រះអាទិត្យ

ស្ថិតគ្រប់ដែនដីសព្វថ្ងៃ៕

និពន្ធទំនុកច្រៀ​ង ៖ ផ្អែកលើបទរបស់អាល្លឺម៉ង់ ដោយលូអីស អែហ្វ ម៉ក ឆ្នាំ ១៨៤៧–១៩១៦។ © ១៩៨៥ IRI

និពន្ធបទភ្លេ​ង ៖ ចច អែហ្វ. រូត ឆ្នាំ ១៨២០–១៨៩៥

គោលលិទ្ធិនិងសេចក្តីសញ្ញា 133:36–38

គោលលិទ្ធិនិងសេចក្តីសញ្ញា 128:19–21