តន្ត្រី
នៅ​លើ​កំពូល​ភ្នំ​ខ្ពស់


5

នៅ​លើ​កំពូល​ភ្នំ​ខ្ពស់

ដោយប្តេជ្ញា

១. នៅ​លើ​កំ​ពូល​ភ្នំ​ខ្ពស់​

មាន​ទង់​មួយ​ត្រូវ​លើក​ឡើង

ប្រ​ជា​ជាតិ​គន់​មើល​ឃើញ

ទង់​បក់​ទៅ​គ្រប់​ប្រ​ទេស

ក្នុង​ដេ​សេ​រ៉ែត​ដែន​ដី​សុខ​សាន្ត

លើ​ភ្នំ​ស៊ី​យ៉ូន​មើល​ទង់​រំ​ភើយ។

២. ដ្បិត​ព្រះ​អង្គ​ទ្រង់​នៅ​ចាំ

ស​ន្យា​ទ្រង់​ធ្វើ​ពី​ដើម

ថា​នៅ​លើ​ភ្នំ​ស៊ី​យ៉ូន

ព្រះ​អង្គ​នឹង​លើក​ទង់​ឡើង!

ព​ន្លឺ​នេះ​នឹង​ទាក់​ក្រ​សែ​ភ្នែក

ពី​គ្រប់​ប្រ​ទេស​នៅ​ថ្ងៃ​ចុង​ក្រោយ។

៣. ព្រះ​ដំ​ណាក់​នឹង​សាង​ឡើង

ព្រះ​សិ​រី​នឹង​ស​ម្តែង

ហើយ​ម​នុស្ស​នៅ​ស្រុក​ឆ្ងាយ

គេ​នឹង​និ​យាយ​គ្នា​ថា៖

យើង​នឹង​ឡើង​ទៅ​ប​ម្រើ​ព្រះ​អង្គ

គោ​រព​ការ​ពិត​រៀន​ព្រះ​ប​ន្ទូល។

៤. នៅ​ទី​នោះ​យើង​នឹង​រៀន

នូវ​ការ​ពិត​និង​ប្រា​ជ្ញា

និង​ក្រឹត្យ​ក្រម​ដែល​ចេញ​ទៅ

គ្រប់​គ្រង​អស់​ទាំង​ផែន​ដី

យើង​នឹង​ដើរ​តាម​ផ្លូវ​ទ្រង់​រ​ហូត

ស្រោច​ស្រង់​អ្នក​ស្លាប់​និង​ខ្លួន​យើង​ផង៕

និពន្ធ​ទំនុក​ច្រៀង ៖ យ៉ូអែល អេច ចនសុន ឆ្នាំ ១៨០២–១៨៨២

និពន្ធ​បទ​ភ្លេង ៖ អេប៊ិន​ស៊ើរ ប៊ីសលី ឆ្នាំ ១៨៤០–១៩០៦

អេសាយ 2:2–3

អេសាយ 5:26