តន្ត្រី
ផ្ទះ​ជា​ស្ថានសួគ៌​លើ​ផែនដី


185

ផ្ទះ​ជា​ស្ថានសួគ៌​លើ​ផែនដី

ដោយឆ្លាសវៃ

១. ផ្ទះជាស្ថានសួគ៌លើផែនដី

ពេលយើងពេញដោយក្តីស្នេហ៍

នោះមានក្តីសុខនិងអំណរ

ជាពរពីស្ថានសួគ៌ា—

កក់ក្តៅចិត្តល្អសប្បុរស

មានសុវត្ថិភាពនិងផុតភ័យ—

ធ្វើឲ្យផ្ទះជាផ្នែកនៃស្ថានសួគ៌

ដែលយើងចង់បានមក។

២. គ្រួសារជិតស្និទគ្នារាល់ថ្ងៃ

យើងរក្សាពន្លឺស្នេហ៍

បម្រើទ្រង់ដោយចិត្តប្រពៃ

យើងចម្រើនក្នុងពន្លឺ

ឪពុកម្តាយបង្រៀនណែនាំ

កូនឲ្យតម្លៃនិងគោរព

ឲ្យបានដូចជាផ្ទះនៅស្ថានសួគ៌

ដែលយើងចង់រស់នៅ។

៣. អធិស្ឋានរាល់ថ្ងៃក្នុងផ្ទះ

យើងនឹងបានក្តីស្នេហ៍ទ្រង់

ស្វែងយល់បទគម្ពីរដោយស្មោះ

យើងនឹងបំប៉នគំនិត

សូមច្រៀងបទតម្កើងទ្រង់ថា៖

«បិតាសូមជួយកូនរកផ្លូវ

នាំកូនទៅផ្ទះនៅសួគ៌ាលៃ

ដែលយើងចង់រស់នៅ»៕

និពន្ធទំនុកច្រៀ​ង ៖ ខារ៉ូលីន ហាមិលតុន ខ្លបហ្វឺ ក. ឆ្នាំ ១៩៣៦ ។ © ១៩៨៥ IRI

និពន្ធបទភ្លេ​ង ៖ ដលបិលយូហ៊ឺប៊ឺត ខ្លបហ្វឺ ក. ឆ្នាំ ១៩៣៦ ។© ១៩៨៥ IRI

អេភេសូ 6:1–4

ម៉ូសាយ 4:13–15