តន្ត្រី
វិហារ​បរិសុទ្ធ​ទ្រង់​ស្អាត​ណាស់


179

វិហារ​បរិសុទ្ធ​ទ្រង់​ស្អាត​ណាស់

ដោយ​ស្មោះត្រង់

១. វិហារបរិសុទ្ធទ្រង់ស្អាតណាស់!

ទីសក្ការៈពិសិដ្ឋ

ដែលពួកបរិសុទ្ធរួមធ្លុងមួយ

សាមគ្គីធ្វើកិច្ចការសួគ៌

ឱប្រពៃណាស់បើយើងជួយទៀត

ដល់ជនដែលបានឃ្លាតទៅ

តែការពិតវិញ្ញាណគេរស់នៅ

គ្រាន់តែគេចាកទៅមុន។

២. ឱសារលិខិតទ្រង់វិសេសណាស់!

ដំណឹងល្អក៏ពិតសុទ្ធ

ដែលបានស្តារឡើងនៅសម័យយើង

បង្រៀនមនុស្សម្តងទៀត

ឱស្រស់ណាស់ជំនឿនិងសង្ឃឹម

ដំណឹងល្អសង្គ្រោះលោក

តាមគោលជំហរនៃព្រះអង្គទ្រង់

សង្គ្រោះទាំងជនដែលស្លាប់។

៣. ឱការសន្យាទ្រង់ឧត្តមណាស់

ឲ្យលូតលាស់ក្នុងក្តីពិត

បានលើកតម្កើងតាមបន្ទូលទ្រង់

ក្នុងយុវវ័យឧត្តម

ផ្សារភ្ជាប់គ្នាក្នុងវិហារនៃទ្រង់

ដោយពិធីដ៏ពិសិដ្ឋ

យើងចម្រើនក្នុងលោកគ្មានបញ្ចប់

ទីដ៏ខ្ពស់លើសទាំងអស់៕

និពន្ធទំនុកច្រៀ​ង ៖ ហ្រេក អាយ. គួយមេន ឆ្នាំ ១៨៨០–១៩៦៣។ © ១៩៤៨ IRI

និពន្ធបទភ្លេ​ង ៖ ត្រេស៊ី វាយ. ខាននុន ឆ្នាំ ១៨៧៩–១៩៦១។ © ១៩៤៨ IRI

គោលលិទ្ធិនិងសេចក្តីសញ្ញា 138:47–48

គោលលិទ្ធិនិងសេចក្តីសញ្ញា 132:19–20