១. ឱបញ្ញត្តិទន់ភ្លន់ទ្រង់
សិក្ខាបទទ្រង់ល្អម៉្លេះ!
ដាក់ទុកបន្ទុកអ្នកលើព្រះអង្គ
ហើយទុកចិត្តលើទ្រង់ថែ។
២. ក្រោមព្រះនេត្រមើលថែទ្រង់
ពួកបរិសុទ្ធរស់សុខ
ព្រះហស្តទ្រង់ដែលបង្កើតធម្មជាតិ
និងថែទាំយើងបានល្អ។
៣. ហេតុអ្វីត្រូវមានកង្វល់
ធ្វើចិត្តអ្នកឲ្យខ្វាយខ្វល់?
ប្រញាប់ទៅបល្ល័ង្កបិតាអ្នក
ហើយរកភាពស្រស់ស្រាយវិញ។
៤. ទង្វើទ្រង់ជាភស្តុតាង
មិនប្តូរជារៀងរហូត
ខ្ញុំទុកបន្ទុកលើព្រះបាទទ្រង់
ហើយស្រែកច្រៀងបទរីករាយ៕
និពន្ធទំនុកច្រៀង ៖ ហ្វីលីព ដូដឌ្រីដច៍ឆ្នាំ ១៧០២–១៧៥១
និពន្ធបទភ្លេង ៖ ហេនស៍ ចច ណាហ្គីលី ឆ្នាំ ១៧៧៣–១៨៣៦ រៀប. ដោយ ឡូវេល ម៉ាសិន ឆ្នាំ ១៧៩២–១៨៧២