188
ខ្ញុំជាកូនរបស់ព្រះ
ដោយចិត្តក្លៀវក្លា
១. ខ្ញុំជាកូនរបស់ព្រះ
ហើយទ្រង់បានចាត់ខ្ញុំមក
បានឲ្យផ្ទះខ្ញុំនៅលើផែនដី
ជាមួយឪពុកម្តាយល្អ
[Chorus]
នាំខ្ញុំដឹកខ្ញុំដើរនៅក្បែរខ្ញុំ
ជួយខ្ញុំឲ្យរកផ្លូវ
បង្រៀនខ្ញុំអ្វីដែលត្រូវធ្វើ
ដើម្បីរស់នៅនឹងទ្រង់៕
២. ខ្ញុំជាកូនរបស់ព្រះ
ក្តីត្រូវការខ្ញុំច្រើនណាស់
សូមជួយខ្ញុំឲ្យយល់ព្រះបន្ទូល
មុនពេលកន្លងហួសទៅ
[Chorus]
នាំខ្ញុំដឹកខ្ញុំដើរនៅក្បែរខ្ញុំ
ជួយខ្ញុំឲ្យរកផ្លូវ
បង្រៀនខ្ញុំអ្វីដែលត្រូវធ្វើ
ដើម្បីរស់នៅនឹងទ្រង់៕
៣. ខ្ញុំជាកូនរបស់ព្រះ
ព្រះអង្គនឹងប្រទានពរ
បើខ្ញុំរៀនធ្វើតាមព្រះហឫទ័យ
ខ្ញុំនឹងនៅនឹងទ្រង់ទៀត
[Chorus]
នាំខ្ញុំដឹកខ្ញុំដើរនៅក្បែរខ្ញុំ
ជួយខ្ញុំឲ្យរកផ្លូវ
បង្រៀនខ្ញុំអ្វីដែលត្រូវធ្វើ
ដើម្បីរស់នៅនឹងទ្រង់៕
និពន្ធទំនុកច្រៀង ៖ ណាអូមី ដ័បបុលយូ រែនដុល ក. ឆ្នាំ ១៩០៨-២០០១។ © ១៩៥៧ IRI
និពន្ធបទភ្លេង ៖ មិលទ្រីឌ ធី ភេធិត ឆ្នាំ ១៨៩៥-១៩៩៧ © ១៩៥៧ IRI
ទំនុកតម្កើង 82:6