តន្ត្រី
ខ្ញុំត្រូវការទ្រង់ជានិច្ច


47

ខ្ញុំត្រូវការទ្រង់ជានិច្ច

ដោយចិត្តក្លៀវក្លា

១. ខ្ញុំត្រូវការទ្រង់ជានិច្ចឱ!ព្រះដ៏ស្មោះ

សំឡេងទ្រង់ទន់សន្តោសចិត្តខ្ញុំជឿទាំងអស់

[Chorus]

ខ្ញុំត្រូវការឱ!ព្រះយេស៊ូវត្រូវការនឹងទ្រង់ជានិច្ច!

សូមផ្តល់ព្រះពរមកខ្ញុំផងខ្ញុំមកពឹងទ្រង់!

២. ខ្ញុំត្រូវការទ្រង់ជានិច្ចសូមគង់នឹងខ្ញុំ

ការល្បួងមិនអាចនាំចិត្តបើទ្រង់នៅជិតខ្ញុំ

[Chorus]

ខ្ញុំត្រូវការឱ!ព្រះយេស៊ូវត្រូវការនឹងទ្រង់ជានិច្ច!

សូមផ្តល់ព្រះពរមកខ្ញុំផងខ្ញុំមកពឹងទ្រង់!

៣. ខ្ញុំត្រូវការទ្រង់ជានិច្ចទោះខ្ញុំអរឬព្រួយ

ឱ!សូមទ្រង់មកប្រោសប្រាណហើយគង់នៅជាមួយ

[Chorus]

ខ្ញុំត្រូវការឱ!ព្រះយេស៊ូវត្រូវការនឹងទ្រង់ជានិច្ច!

សូមផ្តល់ព្រះពរមកខ្ញុំផងខ្ញុំមកពឹងទ្រង់!

៤. ខ្ញុំត្រូវការទ្រង់ជានិច្ចឱ!ព្រះដ៏ពិត

សូមតាំងខ្ញុំជាកូនទ្រង់ឱ!ព្រះខ្ពស់បំផុត

[Chorus]

ខ្ញុំត្រូវការឱ!ព្រះយេស៊ូវត្រូវការនឹងទ្រង់ជានិច្ច!

សូមផ្តល់ព្រះពរមកខ្ញុំផងខ្ញុំមកពឹងទ្រង់!

និពន្ធទំនុកច្រៀង ៖ អាននី អែស ហក្ស ឆ្នាំ ១៨៣៥–១៩១៨

និពន្ធបទភ្លេង ៖ រ៉ូប៊ឺត ឡូវរី ឆ្នាំ ១៨២៦–១៨៩៩

នីហ្វៃ ទី ២ 4:16–35

ទំនុកតម្កើង 143:1