តន្ត្រី
បើ​អ្នក​អាច​រត់ដល់​កូឡុប


176

បើ​អ្នក​អាច​រត់ដល់​កូឡុប

ដោយ​សញ្ចប់សញ្ជឹង

១. បើ​អ្នក​អាច​រត់​ដលើ​កូឡុប

ទៅដល់​តែ​មួ​យពព្រិចភ្នែក

ហើយ​បន្ត​ឆ្ពោះ​ទៅមុខ​ទៀត

ជាមួយ​ល្បឿនដដែល​នោះ

តើ​អ្នក​គិត​ថា​អ្នក​អាច​ឃើញ​ទេ

រហូត​ដល់​នៅ​អស់កល្ប

ស្វែងរក​គ្រប់​ជំនាន់​ពូជាសាសន៍​

ជាទីដែល​ព្រះចាប់​ផ្តើម?

២. ឬ​ឃើញ​ការចាប់ផ្តើម​ដ៏​ធំ

ជាទីដែល​ធំល្ហល្ហេវ?

ឬឃើញ​ការបង្កើតចុងក្រោយ

ជាទីដែល​ព្រះបញ្ចប់?

ព្រះវិញ្ញាណ​ខ្សឹបប្រាប់​ខ្ញុំ​ថា

«គ្មានជន​ឃើញ ‹ទីបរិសុទ្ធ›

ឬ​ឃើញ​ពីក្រៅវាំងនន​ឡើយ

ជាទីដែល​គ្មាន​អ្វី​សោះ»។

៣. ការងារព្រះចេះ​តែ​បន្ត

ទាំងជីវិត​នឹង​ផែនភព

ការអភិវឌ្ឍន៍​ក៏​ចម្រើន

ឥតឈប់​លុះដល់​អស់​កល្ប។

កិច្ចការ​នេះ​នៅតែ​បន្ត

វាល​លំហ​គ្មាន​ទីឈប់

ដួងវិញ្ញាណ​គ្មាន​ពេល​ក្ស័យ​ឡើយ

ប្រណាំង​គ្មាន​ទីបញ្ចប់។

៤. គ្មានទីចប់​នៃគុណធម៌

គ្មានទីចប់​នៃកម្លាំង

គ្មានទីចប់​នៃព្រះប្រាជ្ញា

គ្មានទីចប់​នៃពន្លឺ

គ្មានទីចប់​នៃការជួប

គ្មានទីចប់​នៃយុវវ័យ

គ្មានទីចប់​នៃបព្វជិតភាព

គ្មានទីចប់​នៃការពិត។

៥. គ្មានទីចប់​នៃក្តីរុងរឿង

គ្មានទីចប់​នៃក្តីស្នេហ៍

គ្មានការចប់​នៃការចាប់ផ្តើម

គ្មានទីចប់​នៃនៃក្តីស្លាប់

គ្មានទីចប់​នៃក្តីរុងរឿង

គ្មានទីចប់​នៃក្តីស្នេហ៍

គ្មានការចប់​នៃការចាប់ផ្តើម

គ្មាន​ទីចប់​នៃ​ក្តីស្លាប់៕

និពន្ធទំនុកច្រៀ​ង ៖ វិលលាម ដ័បបុលយូ. ហ្វែប្ស ១៧៩២–១៨៧២

និពន្ធបទភ្លេ​ង ៖ ចម្រៀង រៀបរៀង រ៉ហ្វ ហ្វូហាន វិលលាមស៍ ១៨៧២–១៩៥៨ ដកស្រង់​ចេញពី English Hymnal ។ បាន​ប្រើប្រាស់​ដោយ​មាន​ការអនុញ្ញាត​ពីសាកលវិទ្យា Oxford University Press ។ ការថតចម្លង​ដោយ​គ្មាន​ការអនុញ្ញាត​ជាលាយ​ល័ក្ខ​អក្សរ​ពីម្ចាស់​ដើម​ត្រូវបាន​ហាមឃាត់ ។

អ័ប្រាហាំ 3:1–4, 9

ម៉ូសេ 1:3–4, 33–39