១. ដែនដេសេរ៉ែតស្រស់ប្រណិត
ទីពួកបរិសុទ្ធមូលមិត្ត
មានកុមាររត់លេងជុំជិតយ៉ាងច្រើនសន្ធឹក
ពួកគេមានចិត្តល្អអង់អាច
គេមានមនុស្សច្រើនត្រូវសង្គ្រោះ
គេត្រូវស្តាប់តាមការបង្រៀននៃដំណឹងល្អ
[Chorus]
ចូរស្តាប់!នេះគឺជាចម្រៀងច្រៀងនៃ—
កុមារតូចពិរោះណាស់
ពេលច្រៀងដោយចិត្តស្មោះនិងស្នេហ៍
ដូចជាទេវតានៅស្ថានសួគ៌
នោះចិត្តគេសប្បាយហើយទឹកមុខគេត្រេកអរ៕
២. តែកាហ្វេបារីត្រូវចៀស
ទើបគេអាចរស់រានបានយូរ
មានរូបឆោមប្រិមប្រិយស្រស់ស្រាយរាងកាយរឹងមាំ
គេមិនពាក់ព័ន្ធនឹងសុរា
ពិសាសាច់តិចជាអាហារ
ឃ្មាតខ្មីធ្វើជាជនល្អអស្ចារ្យឆ្លាតវាងវៃ
[Chorus]
ចូរស្តាប់!នេះគឺជាចម្រៀងច្រៀងនៃ—
កុមារតូចពិរោះណាស់
ពេលច្រៀងដោយចិត្តស្មោះនិងស្នេហ៍
ដូចជាទេវតានៅស្ថានសួគ៌
នោះចិត្តគេសប្បាយហើយទឹកមុខគេត្រេកអរ៕
៣. គេបានបង្រៀនតាំងពីក្មេង
រៀនក្រែងប្រើសម្ដីលើសលស់
រៀនបោះបង់ចោលកំហឹងក្ដីអាក្រក់ក្នុងចិត្ត
ពួកគេតែងមានចិត្តរម្យទម
គោរពគួរសមជនគ្រប់គ្នា
គ្រប់កាលគ្រប់គ្រារាក់ទាក់សម្ដែងក្ដីស្លូតបូត
[Chorus]
ចូរស្តាប់!នេះគឺជាចម្រៀងច្រៀងនៃ—
កុមារតូចពិរោះណាស់
ពេលច្រៀងដោយចិត្តស្មោះនិងស្នេហ៍
ដូចជាទេវតានៅស្ថានសួគ៌
នោះចិត្តគេសប្បាយហើយទឹកមុខគេត្រេកអរ៕
៤. គេត្រូវខិតខំអធិស្ឋាន
ទាំងយប់ទាំងថ្ងៃឥតបីខាន
ទូលសុំព្រះរក្សាប្រាណចៀសផុតរាល់រោគា
ជួយគាំពារធ្វើរឿងឥតល្អៀង
ត្រៀមកម្លាំងកាយចិត្តគំនិត
ដោយស្រឡាញ់ទ្រង់ពិតរៀនធ្វើតាមព្រះទ័យទ្រង់
[Chorus]
ចូរស្តាប់!នេះគឺជាចម្រៀងច្រៀងនៃ—
កុមារតូចពិរោះណាស់
ពេលច្រៀងដោយចិត្តស្មោះនិងស្នេហ៍
ដូចជាទេវតានៅស្ថានសួគ៌
នោះចិត្តគេសប្បាយហើយទឹកមុខគេត្រេកអរ៕
និពន្ធទំនុកច្រៀង ៖ អេលីស្សា អរ. ស្នូវ ឆ្នាំ ១៨០៤–១៨៨៧
និពន្ធបទភ្លេង ៖ ចច អែហ្វ. រ៉ូត ឆ្នាំ ១៨២០–១៨៩៥