109 ក្នុងការចាំដល់ការរងទុក្ខទ្រង់ ដោយការគោរព ១. ក្នុងការចាំដល់ការរងទុក្ខទ្រង់ នោះយើងទទួលទានតំណាង កាលទ្រង់ពលិកម្មព្រះជន្មអង្គ ដោយសុគតជំនួសអ្នកបាប ដូចទ្រង់បានធ្វើយើងអភ័យទោស ដល់អ្នកខុសចំពោះយើង សូមអភ័យយើងដូចយើងអភ័យទោស ទោះមានកំហុសណាមួយក្តី។ ២. ព្រះសង្គ្រោះសូមវិសុទ្ធចិត្តយើង សូមកុំឲ្យចិត្តយើងងាករេ ដើម្បីយើងបានរាប់ថាសក្តិសម មានព្រះវិញ្ញាណទ្រង់គង់នៅ កាលការល្បួងនៅចំពោះមុខយើង សូមប្រទានកម្លាំងឲ្យឈ្នះ សូមការពារកាលយើងវង្វេងផ្លូវ លុះយើងលាចាកពីផែនដី។ ៣. កាលទ្រង់យាងក្នុងសិរីម្តងទៀត មកគ្រងរាជ្យត្រួតត្រាផែនដី កាលពួកស្មោះត្រង់ទទួលតំណាង នូវនំបុ័ងនិងទឹកម្តងទៀត សូមយើងបានរាប់ចំណោមគេថា យើងមាននូវភាពសក្តិសមល្អ ហើយទទួលទាននូវតំណាងនៃ ការពលិកម្មទ្រង់ជាថ្មី៕ និពន្ធទំនុកច្រៀង និង និពន្ធបទភ្លេង ៖ អែវ៉ាន់ ស្ទេផាន ឆ្នាំ ១៨៥៤–១៩៣០ គោលលិទ្ធិនិងសេចក្តីសញ្ញា 20:75–79 គោលលិទ្ធិនិងសេចក្តីសញ្ញា 27:5