51
ឱ! ព្រះយេស៊ូវដែលស្រឡាញ់ព្រលឹងខ្ញុំ
ដោយការគោរព
១. ឱ! ព្រះយេស៊ូវដែលស្រឡាញ់
ដល់ព្រលឹងហិនហោចផងខ្ញុំ
កាលណាបាបលួងលោមចង់ផ្ចាញ់
សូមជ្រកកោនក្នុងព្រះឧត្តម
ឱ!សូមបាំងខ្ញុំព្រះអង្គអើយ
ដរាបដល់ទុក្ខព្រួយកន្លង
រួចនាំខ្ញុំចូលស្ថានជាត្រើយ
ឲ្យព្រលឹងខ្ញុំសម្រាកផង។
២. គ្មានទីពឹងឯណាទៀតសោះ
ខ្ញុំពឹងជ្រកព្រះអង្គតែមួយ
សូមឱ!សូមទ្រង់មេត្តាប្រោស
ទាំងកម្សាន្តចិត្តឲ្យបាត់ព្រួយ
ខ្ញុំទុកចិត្តជឿព្រះអង្គស្មោះ
សូមកាន់ដៃខ្ញុំឱ! ព្រះអង្គ
ហើយការពារជាប់នៅព្រះហស្ត
ឲ្យព្រលឹងបានឥតសៅហ្មង៕
និពន្ធទំនុកច្រៀង ៖ ឆាលី វីស្លី ឆ្នាំ ១៧០៧–១៧៨៨
និពន្ធបទភ្លេង ៖ ជូសែប ភី. ហូលប្រូក ឆ្នាំ ១៨២២–១៨៨៨