តន្ត្រី
ព្រះយេស៊ូវ​ណាសារ៉ែត​ជា​ម្ចាស់ និង​ ស្តេច


106

ព្រះយេស៊ូវ​ណាសារ៉ែត​ជា​ម្ចាស់ និង​ ស្តេច

ដោយ​ថ្វាយ​បង្គំ

១. ព្រះយេស៊ូវណាសារ៉ែត

ជាម្ចាស់និងស្តេច!

ទទួលជ័យលើក្តីស្លាប់

ជីវិតទ្រង់ផ្ដល់

លាចាកបល្ល័ង្កបិតា

មកនៅផែនដី

ទ្រង់ធ្វើការដោយអង្គឯង

លះបង់ព្រះជន្ម។

២. ពេលយកចំណិតនំបុ័ង

មកទទួលទាន

គំនិតយើងគិតដល់ទ្រង់

ដោយគារវភាព

ទ្រង់រងទុក្ខជំនួសយើង

ត្រង់កាល់វ៉ារី—

រងឈឺចាប់ដើម្បីយើង

នៅជាមួយយើង។

៣. ពេលមាត់យើងប៉ះនឹងពែង

យើងផឹកថ្នមៗ

ដួងចិត្តយើងបានលើកឡើង

ទ្រង់ផ្ដល់ពរយើង !

សូមនាំគ្រប់ទីយើងទៅ

លុះថ្ងៃចុងក្រោយ

ដើម្បីរស់នៅអស់កល្ប

ព្រោះទ្រង់ជាមិត្ត៕

និពន្ធទំនុកច្រៀង និង និពន្ធបទភ្លេ​ង ៖ ហូច ដ័បបុលយូដូហ្គល ឆ្នាំ ១៨៧២–១៩៦៣

យ៉ូហាន 6:38–40

យ៉ូហាន 15:13