១. គ្រាមួយព្រះយេស៊ូវកំសត់
ឥឡូវទ្រង់មកក្នុងសិទ្ធីល្អ
គ្រាមួយទ្រង់រងទុក្ខលំបាក
ឥឡូវទ្រង់យាងមកសោយរាជ្យ
ឥឡូវទ្រង់យាងមកសោយរាជ្យ។
២. គ្រាមួយជាកូនចៀមទន់ទាប
ឥឡូវគឺជាព្រះអម្ចាស់
គ្រាមួយទ្រង់ឱនលើឈើឆ្កាង
ឥឡូវរាជរថគឺពពក
ឥឡូវរាជរថគឺពពក។
៣. គ្រាមួយទ្រង់ថ្ងូរដោយរងទុក្ខ
ឥឡូវទ្រង់មកដោយរុងរឿង
គ្រាមួយគេបដិសេធទ្រង់
ឥឡូវទ្រង់ជាព្រះរាជា
ឥឡូវទ្រង់ជាព្រះរាជា។
៤. គ្រាមួយត្រូវគេបោះបង់ចោល
ឥឡូវបានគ្រប់គ្រងបល្ល័ង្គ
គ្រាមួយទ្រង់ទ្រាំអ្វីទាំងអស់
តែឥឡូវមិនទ្រាំទៀតឡើយ
តែឥឡូវមិនទ្រាំទៀតឡើយ៕
និពន្ធទំនុកច្រៀង ៖ ប៉ាលី ភី. ប្រាត្ត ឆ្នាំ ១៨០៧–១៨៥៧
និពន្ធបទភ្លេង ៖ កាយកូម៉ូ មេយើបៀរ ឆ្នាំ ១៧៩១–១៨៦៤ បានសម្រួល