តន្ត្រី
អំណរ​ដល់​លោក


124

អំណរ​ដល់​លោក

ដោយ​រីករាយ​ក្រៃលែង

១. អំ​ណរ​ដល់​លោក​ព្រះ​បុត្រ​កើត​ហើយ

ទ​ទួល​ស្តេច​ដ៏​ថ្កុំ​ថ្កើង

កុំ​ឲ្យ​អ្នក​ណា​មាន​ចិត្ត​តោះ​តើយ

ត្រូវ​ឲ្យ​ទាំង​អស់​ច្រៀង​ឡើង

ត្រូវ​ឲ្យ​ទាំង​អស់​ច្រៀង​ឡើង

ត្រូវ​ឲ្យ​ត្រូវ​ឲ្យ​ទាំង​អស់​ច្រៀង​ឡើង។

២. អំ​ណរ​ដល់​លោក​ព្រះ​យេ​ស៊ូវ​កើត

គួរ​លោក​ប្រ​ជុំ​គ្រប់​គ្នា

លើក​បុត្រ​វិ​សុទ្ធ​ឲ្យ​បាន​ល្អ​ឆើត

ឲ្យ​សំ​ឡេង​ឮ​ខ្ទរ​ខ្ទារ

ឲ្យ​សំ​ឡេង​ឮ​ខ្ទរ​ខ្ទារ

ឲ្យ​សំ​ឡេង​ឮ​ឲ្យ​បាន​ខ្ទរ​ខ្ទារ។

៣. ចូរ​អស់​ម​នុស្ស​មាន​ចិត្ត​សា​ទរ

ទ​ទួល​ព្រះ​អង្គ​ស​ង្គ្រោះ

ទ្រង់​ចាប់​កំ​ណើត​មក​ប្រ​ទាន​ពរ

ចូរ​ត​ម្កើង​ស្មោះ​ចំ​ពោះ

ចូរ​ត​ម្កើង​ស្មោះ​ចំ​ពោះ

ចូរ​ត​ម្កើង​ត​ម្កើង​ស្មោះ​ចំ​ពោះ។

៤. សា​ទរ!​សា​ទរ!​ព្រះ​ខ្ពស់​បំ​ផុត

កាល​អ៊ី​ស្រា​អែល​រាយ​ពេញ

ដូច​ដួង​តា​រា​ជះ​រ​ស្មី​ថ្លា

មក​ថ្វាយ​ប​ង្គំ​ព្រះ​អង្គ

មក​ថ្វាយ​ប​ង្គំ​ព្រះ​អង្គ

មក​ថ្វាយ​ប​ង្គំ​ថ្វាយ​ប​ង្គំ​ទ្រង់៕

និពន្ធ​ទំនុក​ច្រៀង ៖ អាយសាក វាតស៍ ឆ្នាំ ១៦៧៤–១៧៤៨ ឧ. ដោយ វិលលាម ដប់បុលយូ ហ្វែប្ស ឆ្នាំ ១៧៩២–១៨៧២

និពន្ធ​បទ​ភ្លេង ៖ ចច អែហ្វ. ហានឌែល ឆ្នាំ ១៦៨៥-១៧៥៩ រៀប. ដោយ ឡូវែល ម៉ាសុន ឆ្នាំ ១៧៩២–១៨៧២

អាលម៉ា 5:50

ទំនុកតម្កើង 97:1

ទំនុកតម្កើង 98:4–9