១. ចូរយើងខិតខំទៅក្នុងការងារនៃព្រះអម្ចាស់
ដើម្បីកាលដាច់ជីវិតយើងនឹងបានទទួលរង្វាន់
ចូរយើងកាន់ដាវច្បាំងសម្រាប់សេចក្តីទៀងត្រង់
ជាដាវនៃសេចក្តីពិត
[Chorus]
កុំខ្លាចទោះជាខ្មាំងសត្រូវចំអក
ក្លាហានព្រោះព្រះអម្ចាស់នៅខាងយើង
យើងនឹងមិនស្តាប់តាមសម្តីពួកទុច្ចរិតថា
តែយើងនឹងគោរពតែព្រះប៉ុណ្ណោះ។
២. យើងនឹងមិនថយក្រោយសូម្បីតែចំនួនយើងតិច
កាលប្រៀបធៀបនឹងចំនួនពលទ័ពនៃពួកខ្មាំងសត្រូវ
តែអំណាចបិទបាំងនឹងជួយអ្នកនិងខ្ញុំ
ក្នុងបុព្វហេតុនៃសេចក្តីពិត
[Chorus]
កុំខ្លាចទោះជាខ្មាំងសត្រូវចំអក
ក្លាហានព្រោះព្រះអម្ចាស់នៅខាងយើង
យើងនឹងមិនស្តាប់តាមសម្តីពួកទុច្ចរិតថា
តែយើងនឹងគោរពតែព្រះប៉ុណ្ណោះ។
៣. បើយើងធ្វើត្រឹមត្រូវនោះយើងមិនត្រូវខ្លាចអ្វីឡើយ
ដ្បិតព្រះអង្គជាជំនួយទ្រង់នឹងគង់នៅជិតស្ថិតស្ថេរ
នៅក្នុងពេលលំបាកនោះព្រះអង្គនឹងលួងលោមចិត្ត
ហើយចម្រើននូវសេចក្តីពិត
[Chorus]
កុំខ្លាចទោះជាខ្មាំងសត្រូវចំអក
ក្លាហានព្រោះព្រះអម្ចាស់នៅខាងយើង
យើងនឹងមិនស្តាប់តាមសម្តីពួកទុច្ចរិតថា
តែយើងនឹងគោរពតែព្រះប៉ុណ្ណោះ។