96
ព្រះអង្គសូមឲ្យពរពេលយើងឃ្លាត
ដោយរិះគិត
១. ព្រះអង្គសូមឲ្យពរពេលយើងឃ្លាតនូវអំណរសុខសាន្តក្នុងចិត្ត
ចូរឲ្យយើងបានក្ដីស្រឡាញ់និងក្ដីមេត្តាដ៏ប្រោសលោះទ្រង់
សូមផ្តល់កម្លាំងសូមផ្តល់កម្លាំងកាលយើងឆ្លងទីរហោស្ថាន
សូមផ្តល់កម្លាំងសូមផ្តល់កម្លាំងកាលយើងឆ្លងទីរហោស្ថាន។
២. យើងសូមអរគុណហើយគោរពដល់ក្ដីអំណរនៃដំណឹងល្អ
សូមផលនៃក្ដីសង្គ្រោះទ្រង់កើតក្នុងដួងចិត្តនិងជីវិតយើង
ចូរមានចិត្តស្មោះចូរមានចិត្តស្មោះដល់ក្ដីពិតដែលយើងរកឃើញ
ចូរមានចិត្តស្មោះចូរមានចិត្តស្មោះដល់ក្ដីពិតដែលយើងរកឃើញ៕
និពន្ធទំនុកច្រៀង ៖ ចន ហ្វាស៊ែត ឆ្នាំ ១៧៤០–១៨១៧
និពន្ធបទភ្លេង ៖ ជេន-ជាខ្វាស្ស៍ រ៉ូស៊ីអ៊ូ ឆ្នាំ ១៧១២–១៧៧៨
ទំនុកតម្កើង 31:23–24