១. លោកគ្រូខ្យល់ព្យុះកំពុងបោកបក់!
រលកបោកច្រាំងឡើងយ៉ាងខ្ពស់!
ផ្ទៃមេឃដណ្តប់ដោយភាពខ្មៅអាប់អួ
គ្មានទីស្នាក់ឬជំនួយសោះ
តើទ្រង់ខ្វល់ទេដែលយើងវិនាស?
តើទ្រង់អាចផ្ទុំម្តេចទៅ
បើគ្រប់ពេលវេលាទទួលរងវេទនា
ក្នុងកំហឹងនៃក្តីស្លាប់នេះ?
[Chorus]
ខ្យល់និងរលកក៏ស្តាប់បង្គាប់ទ្រង់ប្រាប់៖
ចូរស្ងប់ទៅ
ទោះផ្ទៃសមុទ្របោកបក់ដោយកំហឹង
ទោះកំហឹងមកពីអារក្សឬមនុស្សក្តី
រលកមិនអាចលេបត្របាក់បើទ្រង់នៅ
ជាម្ចាស់នៃសមុទ្រផែនដីនិងផ្ទៃមេឃ
អ្វីទាំងអស់នឹងស្តាប់បង្គាប់ទ្រង់ថា៖
ចូរស្ងប់ទៅចូរស្ងប់ទៅ
អ្វីទាំងអស់នឹងស្តាប់បង្គាប់ទ្រង់ថា៖
ចូរស្ងប់ស្ងប់ទៅ៕
២. លោកគ្រូក្នុងអារម្មណ៍សែនតានតឹង
ខ្ញុំសូមលំឱនកាយថ្ងៃនេះ
ទុក្ខសោកដ៏ខ្លោចផ្សានៃខ្ញុំធំណាស់
ឱ!ខ្ញុំបួងសួងសូមតើនឡើង!
ជ្រលងបាបកម្មនិងចិត្តតានតឹង
ដណ្តប់លើព្រលឹងខ្ញុំ
ហើយខ្ញុំវិនាស!ខ្ញុំវិនាស!លោកគ្រូអើយ
សូមប្រញាប់ហើយជួយខ្ញុំផង!
[Chorus]
ខ្យល់និងរលកក៏ស្តាប់បង្គាប់ទ្រង់ប្រាប់៖
ចូរស្ងប់ទៅ
ទោះផ្ទៃសមុទ្របោកបក់ដោយកំហឹង
ទោះកំហឹងមកពីអារក្សឬមនុស្សក្តី
រលកមិនអាចលេបត្របាក់បើទ្រង់នៅ
ជាម្ចាស់នៃសមុទ្រផែនដីនិងផ្ទៃមេឃ
អ្វីទាំងអស់នឹងស្តាប់បង្គាប់ទ្រង់ថា៖
ចូរស្ងប់ទៅចូរស្ងប់ទៅ
អ្វីទាំងអស់នឹងស្តាប់បង្គាប់ទ្រង់ថា៖
ចូរស្ងប់ស្ងប់ទៅ៕
៣. លោកគ្រូសេចក្តីភ័យខ្លាចចប់ហើយ
ទឹកនិងខ្យល់ក៏បានស្ងប់ដែរ
ព្រះអាទិត្យឆ្លុះប្រដេញលើផ្ទៃទឹក
ហើយចិត្តអំណរដូចស្ថានសួគ៌
កុំអែអង់សូមប្រទានពរឲ្យ!
កុំទុកខ្ញុំឲ្យឯកោ
ខ្ញុំនឹងទៅដល់កោះត្រើយដោយក្ដីអំណរ
ហើយសម្រាកនៅឆ្នេរដ៏ស្ងប់
[Chorus]
ខ្យល់និងរលកក៏ស្តាប់បង្គាប់ទ្រង់ប្រាប់៖
ចូរស្ងប់ទៅ
ទោះផ្ទៃសមុទ្របោកបក់ដោយកំហឹង
ទោះកំហឹងមកពីអារក្សឬមនុស្សក្តី
រលកមិនអាចលេបត្របាក់បើទ្រង់នៅ
ជាម្ចាស់នៃសមុទ្រផែនដីនិងផ្ទៃមេឃ
អ្វីទាំងអស់នឹងស្តាប់បង្គាប់ទ្រង់ថា៖
ចូរស្ងប់ទៅចូរស្ងប់ទៅ
អ្វីទាំងអស់នឹងស្តាប់បង្គាប់ទ្រង់ថា៖
ចូរស្ងប់ស្ងប់ទៅ៕