១. យើងអរគុណដល់ព្រះអង្គ
ទាំងកាយទាំងចិត្ត និងសម្តី
ទ្រង់បានធ្វើការណ៍ឧត្តម
ព្រោះទ្រង់ទើបផែនដីរីករាយ
ទ្រង់ប្រទានពរដល់យើង
តាមហត្ថានៃមាតា
នូវក្តីស្នេហ៍ដ៏លើសលប់
ថ្ងៃនេះក៏នៅប្រទាន។
២. ឱ! ព្រះដ៏មេត្តាអើយ
គង់ក្បែរយើងអស់មួយជីវិត
ដោយចិត្តត្រេតអររីករាយ
ប្រទានក្តីសុខសាន្តដល់យើង
ហើយស្រឡាញ់យើងជានិច្ច
នាំផ្លូវយើងទាំងថ្ងៃយប់
ឲ្យយើងផុតពីជំងឺ
អំណាចទ្រង់ការពារយើង៕