តន្ត្រី
ឱ! ភូមិ​បេថ្លេហិម ភូមិ​ស្ងួនភ្ញា


129

ឱ! ភូមិ​បេថ្លេហិម ភូមិ​ស្ងួនភ្ញា

ដោយ​សុខសាន្ត

១. ឱ! ​បេ​ថ្លេ​ហិម​ជា​ភូមិ​ស្ងួន​ភ្ញា

ដែល​ផ្ទុំ​នៅ​ដោយ​សុខ​សាន្ត

តា​រា​រះ​បំ​ភ្លឺ​មេ​ឃា​នៅ​

ចំ​ពី​លើ​ទី​ទ្រង់​គង់

បំ​ភ្លឺ​ផ្លូវ​ង​ងឹត​ដោយ​ព​ន្លឺ

ដ៏​អស់​កល្ប​ជា​និច្ច

ក្តី​ស​ង្ឃឹម​និង​ភាព​ភ័យ​ខ្លាច​ជា​

យូរ​មក​ត្រូវ​បាន​បំ​ពេញ។

២. ព្រះ​គ្រីស្ទ​ចាប់​កំ​ណើត​នឹង​ម៉ា​រា​

ទេវ​តា​បាន​មក​ជួប​ជុំ

ពេល​កំ​ពុង​លង់​លក់​នោះ​ពួក​ទេវ​តា​

មើល​ថែ​ដោយ​ក្តី​ស្នេហ៍

ផ្កាយ​ព្រឹក​រះ​ឡើង​ប្រ​កាស

រួម​គ្នា​ពី​កំ​ណើត​ពិ​សិដ្ឋ

ច្រៀង​សរ​សើរ​ថ្វាយ​ព្រះ​ដ៏​ជា​ស្តេច

ក្តី​សុខ​មាន​ដល់​ផែន​ដី។

៣. អំ​ណោយ​ដ៏​វិ​សេស​នេះ​បាន​ប្រ​ទាន​

ឲ្យ​ដោយ​ស្ងប់​ស្ងាត់​ណាស់

ព្រះ​បាន​ប្រ​ទាន​ដល់​ដួង​ចិត្ត​មនុស្ស​

នូវ​ពរ​ជ័យ​ពី​សួ​គ៌ា

តែ​ពិ​ភព​បាប​នេះ​គ្មាន​អ្នក

ស្តាប់​ពី​ការណ៍​ទ្រង់​យាង​ទេ

ទី​ម​នុស្ស​រាប​សា​នឹង​ទ​ទួល​

ព្រះ​គ្រីស្ទ​ទ្រង់​បាន​យាង​មក៕

និពន្ធ​ទំនុក​ច្រៀង ៖ ហ្វីលីពស៍ ប្រូកស៍ ឆ្នាំ ១៨៣៥–១៨៩៣

និពន្ធ​បទ​ភ្លេង ៖ លីវីស៍ អេច. រេនឌើរ ឆ្នាំ ១៨៣១–១៩០៨

មីកា 5:2

លូកា 2:4–16