169 ឱ ! ពាក្យពិត និង ក្ដីស្រឡាញ់ ដោយក្តីអំណរ ១. ឱ!ពាក្យពិតនិងក្ដីស្រឡាញ់ដែល យើងបានឮរៀងរាល់ថ្ងៃ ស្ដែងចេញពីព្រះនៅសួគ៌ាលៃ ដឹកនាំពួកបរិសុទ្ធ។ [Chorus] ពាក្យល្អនៃក្តីស្រឡាញ់ ព្រះស្ថានលើប្រទានឲ្យ ឱ!ពាក្យដ៏ផ្អែមដែលយើងបានឮ! ជាពាក្យល្អនៃក្តីស្រឡាញ់៕ ២. សាវកល្អហើយពិតនាំពាក្យមក យើងគោរពដល់នាមលោក លោកបង្រៀនអ្វីត្រូវធ្វើរាល់ថ្ងៃ ដោយជំរុញលើកទឹកចិត្ត។ [Chorus] ពាក្យល្អនៃក្តីស្រឡាញ់ ព្រះស្ថានលើប្រទានឲ្យ ឱ!ពាក្យដ៏ផ្អែមដែលយើងបានឮ! ជាពាក្យល្អនៃក្តីស្រឡាញ់៕ ៣. ព្រះបំផុសពាក្យដល់ព្យាការី ដែលមានព្រះបារមីទ្រង់ ស្តីបន្ទោសដល់បំណងអាក្រក់ សរសើរដល់អ្វីដែលល្អ។ [Chorus] ពាក្យល្អនៃក្តីស្រឡាញ់ ព្រះស្ថានលើប្រទានឲ្យ ឱ!ពាក្យដ៏ផ្អែមដែលយើងបានឮ! ជាពាក្យល្អនៃក្តីស្រឡាញ់៕ ៤. ហើយតាមពាក្យនៃលោកដែលបានប្រាប់ ដោយបន្ថែមព្រះវិញ្ញាណ ដល់ជីវិតនៃជនដែលស្វែងរក និងមនុស្សលោកទាំងពួង។ [Chorus] ពាក្យល្អនៃក្តីស្រឡាញ់ ព្រះស្ថានលើប្រទានឲ្យ ឱ!ពាក្យដ៏ផ្អែមដែលយើងបានឮ! ជាពាក្យល្អនៃក្តីស្រឡាញ់៕ ៥. ដូចត្បូងគុជប្រាជ្ញាសុទ្ធហើយភ្លឺ ពន្លឺរស្មីដ៏ថ្លា យើងនឹងរកពាក្យនៃពន្លឺនេះ ឲ្យតាមដំបូន្មានលោក។ [Chorus] ពាក្យល្អនៃក្តីស្រឡាញ់ ព្រះស្ថានលើប្រទានឲ្យ ឱ!ពាក្យដ៏ផ្អែមដែលយើងបានឮ! ជាពាក្យល្អនៃក្តីស្រឡាញ់៕ និពន្ធទំនុកច្រៀង ៖ យ៉ូសែប អិល. ធោនស៊ីនដ៍ ឆ្នាំ ១៨៤៩–១៩៤២ និពន្ធបទភ្លេង ៖ អ៊ីឌវីន អែហ្វ. ផារី ឆ្នាំ ១៨៥០–១៩៣៥ គោលលិទ្ធិនិងសេចក្តីសញ្ញា 1:38 គោលលិទ្ធិនិងសេចក្តីសញ្ញា 84:43–45