66
ឱ! សូមឲ្យចិត្តខ្ញុំជាប់នឹងទ្រង់
ដោយក្លៀវក្លា
១. ឱ!សូមឲ្យចិត្តខ្ញុំជាប់នឹងទ្រង់
ហើយរកឃើញក្តីសុខពិត
អស់កង្វល់ឈឺចាប់ក្នុងលោកិយ
សូមជួយខ្ញុំបានធូរស្រាល។
២. ខ្ញុំថ្វាយបង្គំសូមប្រទានពរ
ឲ្យចិត្តខ្ញុំជាប់នឹងទ្រង់
ឲ្យខ្ញុំឮសំឡេងតូចរហៀង
ហើយចិត្តនៅជាប់នឹងទ្រង់។
៣. សូមត្រកងខ្ញុំក្នុងព្រះហស្តទ្រង់
ហើយនាំចិត្តខ្ញុំរាបសា
ឲ្យស្គាល់ព្រះទ័យឲ្យស្គាល់មាគ៌ា
ហើយស្គាល់វិញ្ញាណដ៏គាប់។
៤. ឱ! ព្រះអង្គសូមប្រទានក្តីស្នេហ៍
ហើយឲ្យទុក្ខខ្ញុំរសាយ
ឱ! សូមឲ្យចិត្តខ្ញុំជាប់នឹងទ្រង់
ហើយរកឃើញក្តីសុខពិត៕
និពន្ធទំនុកច្រៀង និង និពន្ធបទភ្លេង ៖ ឡូរីន អែហ្វ. វីលវ្រាយ៍ ឆ្នាំ ១៩០៩–១៩៨៧ © ១៩៥៨, ១៩៨៥ ឡូរីន អែហ្វ. វីលវ្រាយ៍។ ទំនុកតម្កើងនេះអាចថតចម្លងសម្រាប់ប្រើប្រាស់បន្តិចបន្តួច មិនមែនសម្រាប់ប្រើប្រាស់ធ្វើជាជីវកម្មនៅក្នុងសាសនាចក្រ ឬក្នុងគេហដ្ឋានទេ។