58
ទ្រង់ជាសិលា
ដោយសុចរិត
១. ទ្រង់ជាសិលាប្រោសយើងហើយ
សូមជ្រកនៅទ្រង់ឥតឃ្លាតឡើយ
សូមឲ្យទឹកនឹងឈាមដែលហូរ
ពីរបួសទ្រង់ជាបរិបូរ
មកលាងបាបខ្ញុំឲ្យជ្រះថ្លា
ប្រោសឲ្យរួចហើយថែរក្សា។
២. ការណ៍ដែលខ្ញុំធ្វើដោយដៃខ្ញុំ
ពុំអាចបំពេញរាល់ការត្រូវ
ទោះបីខំខ្នះខ្នែងយ៉ាងណា
ទោះខ្ញុំយំអស់ទឹកនេត្រា
ក៏ពុំអាចធួននឹងបាបខ្ញុំ
មានតែទ្រង់អាចប្រោសលោះបាន។
៣. កាលខ្ញុំនៅតែមានដង្ហើម
កាលខ្ញុំបិទភ្នែកអស់ជីវិត
ហើយកាលក្រោកឡើងក្នុងភពថ្មី
បានឃើញទ្រង់គង់លើបល្ល័ង្ក
ទ្រង់ជាសិលាប្រោសយើងហើយ
សូមជ្រកនឹងទ្រង់ឥតឃ្លាតឡើយ៕
និពន្ធទំនុកច្រៀង ៖ អកហ្គុសស្ទុស អិម. តូផ្លាឌី ឆ្នាំ ១៧៤០–១៧៧៨
និពន្ធបទភ្លេង ៖ ថូម៉ាស ហាសស្ទីង ឆ្នាំ ១៧៨៤–១៨៧២
សាំយូអែល ទី២ 22:2–3, 32–33