១. ក្នុងផែនភពពោរពេញដោយ
ក្ដីសោកសៅសង្រេង
តែងមានជនទុគតនិង
ឯកោព្រួយក្នុងចិត្ត
តើក្ដីអំណរលួងចិត្ត
អ្នកនឹងមានប៉ុណ្ណា
បើអ្នកបំភ្លឺរស្មី
ស្រស់ថ្លាគ្រប់កន្លែង
[Chorus]
ចូរបំភ្លឺរស្មីក្នុងជីវិតអ្នក
ចូររីករាយនិងឈ្លាសវៃ
នៅរៀងរាល់យប់ថ្ងៃ
ចូរបំភ្លឺរស្មីក្នុងជីវិតអ្នក
ចូររីករាយនិងឈ្លាសវៃ
នៅរៀងរាល់យប់ថ្ងៃ៕
២. រាល់ទង្វើតូចតាចតែង
ជួយដល់ជនក្រក្រី
ដ្បិតលោកនេះរាល់ថ្ងៃចង់
បានសន្ដានចិត្តល្អ
ឱ!អ្នកអាចជួយដកយក
ទុក្ខព្រួយនិងកង្វល់
ដោយការច្រៀងចម្រៀងនៃ
ក្ដីស្រឡាញ់លួងចិត្ត
[Chorus]
ចូរបំភ្លឺរស្មីក្នុងជីវិតអ្នក
ចូររីករាយនិងឈ្លាសវៃ
នៅរៀងរាល់យប់ថ្ងៃ
ចូរបំភ្លឺរស្មីក្នុងជីវិតអ្នក
ចូររីករាយនិងឈ្លាសវៃ
នៅរៀងរាល់យប់ថ្ងៃ៕
៣. ពេលថ្ងៃអាប់អស់រស្មី
ចូរច្រៀងបទរីករាយ
តបក្ដីទុក្ខនៃលោកិយ
ដោយសេចក្ដីអង់អាច
ចូរទៅដោយជំនឿឥត
ខ្លាចឆ្លងកាត់ឧបសគ្គ
ជីវិតផ្ដិតដាមស្នាម
ញញឹមលើក្ដីទុក្ខសោក
[Chorus]
ចូរបំភ្លឺរស្មីក្នុងជីវិតអ្នក
ចូររីករាយនិងឈ្លាសវៃ
នៅរៀងរាល់យប់ថ្ងៃ
ចូរបំភ្លឺរស្មីក្នុងជីវិតអ្នក
ចូររីករាយនិងឈ្លាសវៃ
នៅរៀងរាល់យប់ថ្ងៃ៕