តន្ត្រី
ចូរ​ច្រៀង​កាល​យើង​ឃ្លាត​ទៅ


91

ចូរ​ច្រៀង​កាល​យើង​ឃ្លាត​ទៅ

ដោយ​គារវភាព

១. ចូរ​ច្រៀង​កាល​យើង​ឃ្លាត​ទៅ

ច្រៀង​សរ​សើរ​ម្តង​ទៀត​

ថ្វាយ​ដល់​ព្រះ​បិ​តា​សួគ៌

ច្រៀង​បទ​ដ៏​ពិ​រោះ​

ស​ម្រាប់​ក្តី​ស្នេហ៍​ទន់​ភ្លន់

និង​ការ​ខ្វល់​ខ្វាយ​ទ្រង់

សូម​ឲ្យ​បទ​រីក​រាយ​យើង

ឮ​ពេញ​ថ្ងៃ​បរិ​សុទ្ធ។

២. សរ​សើរ​ដល់​ក្តី​មេ​ត្តា

សរ​សើរ​ដល់​ក្តី​ស្នេហ៍​

ស​ម្រាប់​ពរ​ជ័យ​ជា​ច្រើន

ចូរ​សរ​សើរ​ដល់​ព្រះ​

ចូរ​សំ​ឡេង​រីក​រាយ​យើង

ប​ន្ទរ​តាម​ទំ​នុក​

ទ្រង់​តែ​មួយ​អង្គ​គឺ​សម

នឹង​បទ​ដ៏​ផ្អែម​ល្ហែម។

៣. ព្រះ​យេ​ស៊ូវ​ព្រះ​ប្រោស​លោះ

ការ​សរ​សើរ​បាន​ឮ

កាល​យើង​ឱន​ចំ​ពោះ​ទ្រង់

សូម​ទ្រង់​មេ​ត្តា​ស្តាប់

សូម​ជួយ​យើង​កុំ​ឲ្យ​ខុស​

សូម​ថែ​យើង​រាល់​ថ្ងៃ​

សូម​ជួយ​យើង​ប​ម្រើ​ទ្រង់

តាម​បែប​ដ៏​រីក​រាយ៕

និពន្ធ​ទំនុក​ច្រៀង ៖ ចច ម៉ែនវ៉ែរីង ឆ្នាំ ១៨៥៤–១៨៨៩

និពន្ធ​បទ​ភ្លេង ៖ អេប៊ីនីស្សឺ ប៊ីស្លី ឆ្នាំ ១៨៤០–១៩០៦

ទំនុកតម្កើង 147:1

អាលម៉ា 26:8