តន្ត្រី
ទ្រង់ជាពន្លឺខ្ញុំ


39

ទ្រង់ជាពន្លឺខ្ញុំ

ដោយប្តេជ្ញា

១. ទ្រង់ជាពន្លឺខ្ញុំហេតុអ្វីខ្ញុំត្រូវភ័យ?

ទោះបីយប់ឬថ្ងៃទ្រង់តែងគង់នៅក្បែរ

ទ្រង់បានសង្គ្រោះខ្ញុំពីបាបសោកសៅឥតល្ហែ

ព្រះវិញ្ញាណពិសិដ្ឋថ្លែងការពិតនេះដល់ខ្ញុំ

[Chorus]

ទ្រង់ជាពន្លឺខ្ញុំ

ជាបទអំណរ

ក្នុងចិត្តខ្ញុំទោះយប់ឬទោះថ្ងៃ

ទ្រង់ដឹកនាំខ្ញុំរៀងរាល់ថ្ងៃ។

២. ទ្រង់ជាពន្លឺខ្ញុំទោះពពកបាំងបិទ

ជំនឿដ៏ខ្លាំងពិតក្ដីសង្ឃឹមសួគ៌ា

ជាទីព្រះយេស៊ូវរាជាគ្រងរាជ្យសិរី

តើខ្ញុំអាចស្ថិតនៅក្នុងភាពងងឹតម្ដេចទៅ?

[Chorus]

ទ្រង់ជាពន្លឺខ្ញុំ

ជាបទអំណរ

ក្នុងចិត្តខ្ញុំទោះយប់ឬទោះថ្ងៃ

ទ្រង់ដឹកនាំខ្ញុំរៀងរាល់ថ្ងៃ។

៣. ទ្រង់ជាពន្លឺខ្ញុំហើយជាកម្លាំងចិត្ត

ខ្ញុំមានឫទ្ធិឧត្តម្ភដោយព្រះចេស្ដាទ្រង់

ព្រះអង្គបិទបាំងភាពទន់ខ្សោយខ្ញុំដោយមេត្តា

បើកាលណាដើរដោយជំនឿខ្ញុំមានពរក្រៃ។

[Chorus]

ទ្រង់ជាពន្លឺខ្ញុំ

ជាបទអំណរ

ក្នុងចិត្តខ្ញុំទោះយប់ឬទោះថ្ងៃ

ទ្រង់ដឹកនាំខ្ញុំរៀងរាល់ថ្ងៃ។

៤. ទ្រង់ជាពន្លឺខ្ញុំជាអ្វីៗទាំងអស់

ព្រះនេត្រទ្រង់គ្មានសោះនូវសេចក្តីងងឹត

ទ្រង់ពិតជាព្រះអង្គប្រោសលោះជាអង្គសង្គ្រោះខ្ញុំ

និងទេវតាពួកបរិសុទ្ធរួមគ្នាច្រៀង

[Chorus]

ទ្រង់ជាពន្លឺខ្ញុំ

ជាបទអំណរ

ក្នុងចិត្តខ្ញុំទោះយប់ឬទោះថ្ងៃ

ទ្រង់ដឹកនាំខ្ញុំរៀងរាល់ថ្ងៃ។

និពន្ធទំនុកច្រៀ​ង ៖ ជេមស៍ នីកូសុន ឆ្នាំ ១៨២៨–១៨៧៦

និពន្ធបទភ្លេ​ង ៖ ចនអរ. ស្វីឌនី ឆ្នាំ ១៨៣៧–១៨៩៩

ទំនុកតម្កើង 27:1

អេសាយ 12:2