1
ថ្ងៃរះឡើងហើយ
ដោយជោគជ័យ
១. ថ្ងៃរះឡើងហើយស្បៃងងឹតឃ្លាត
មើលទង់ស៊ីយ៉ូនត្រដាងលាលាត!
ព្រលឹមស្រាងៗនៃថ្ងៃរះថ្មី
ព្រលឹមស្រាងៗនៃថ្ងៃរះថ្មី
ព្រះចេស្តាទ្រង់ចាំងពេញផែនដី។
២. ពពកខ្មៅងងឹតរសាត់បាត់
ចំពោះមុខរស្មីនៃក្តីពិត
សិរីរុងរឿងចែងចាំងពីឆ្ងាយ
សិរីរុងរឿងចែងចាំងពីឆ្ងាយ
មិនយូរនឹងរះលើសាសន៍ទាំងពួង។
៣. ពួកសាសន៍ដទៃនឹងបានចូលរួម
ហើយនឹងបានពរនៃអ៊ីស្រាអែល
មើល!សំណល់យូដាបានរួចបាប
មើល!សំណល់យូដាបានរួចបាប
នឹងឈរនៅកាណានដូចសន្យា។
៤. យេហូវ៉ាប្រាប់! ផែនដីចូរស្តាប់
ហើយសាសន៍ដទៃមកនិងរស់តាម
ព្រះហស្តមហិមាទ្រង់បង្ហាញ
ព្រះហស្តមហិមាទ្រង់បង្ហាញ
រាស្ត្រក្នុងក្តីសញ្ញាត្រូវទទួល។
៥. ទេវតានិងក្តីពិតពីផែនដី
បានជួបគ្នាហើយបានថ្លែងបន្ទាល់
ពន្លឺនៃស៊ីយ៉ូនក៏ភ្លឺឡើង
ពន្លឺនៃស៊ីយ៉ូនក៏ភ្លឺឡើង
ដើម្បីនាំកូនត្រឡប់មកផ្ទះ៕
និពន្ធទំនុកច្រៀង ៖ ប៉ាលី ភី. ប្រាត្តដ្ត ឆ្នាំ ១៨០៧–១៨៥៧
និពន្ធបទភ្លេង ៖ ចច ខែលីស ឆ្នាំ ១៨៣៩–១៩៣២