តន្ត្រី
មានភ្នំខៀវមួយនៅដ៏សែនឆ្ងាយ


116

មានភ្នំខៀវមួយនៅដ៏សែនឆ្ងាយ

ដោយ​គោរព

១. មានភ្នំខៀវមួយនៅដ៏សែនឆ្ងាយ

ខាងក្រៅកំផែងទីក្រុង

ទីនោះព្រះអង្គត្រូវជាប់ឈើឆ្កាង

សុគតដើម្បីយើងខ្ញុំ។

២. យើងមិនអាចយល់យើងមិនអាចប្រាប់

ថាទ្រង់រងទុក្ខដល់ណា

តែយើងជឿថានេះគឺព្រោះយើង

ទ្រង់ត្រូវរងទុក្ខកាយា។

៣. គ្មាននរណាទៀតដ៏ល្អគ្រប់គ្រាន់

ដើម្បីបង់ថ្លៃនៃបាប

មានតែព្រះអង្គទ្រង់ទើបអាចបើក

ទ្វារនៃស្ថានសួគ៌ឱ្យយើង។

៤. ឱ!ទ្រង់ស្រឡាញ់យើងយ៉ាងក្រៃលែង

ហើយយើងត្រូវស្នេហ៍ទ្រង់ផង

ពឹងលើលោហិតដែលប្រោសលោះយើង

ហើយធ្វើកិច្ចការព្រះអង្គ៕

និពន្ធទំនុកច្រៀ​ង ៖ សេសិល ហ្វ្រានសិស អ័លេក្សានឌើរ ឆ្នាំ ១៨១៨–១៨៩៥

និពន្ធបទភ្លេ​ង ៖ ចន អេច. កៅវើរ ឆ្នាំ១៨៥៥–១៩២២

យ៉ូហាន 19:16–20

ហេព្រើរ 13:12