180
ចូរបែរចិត្តអ្នក
ដោយភ្លឺថ្លា
១. ទ្រង់នឹងយាងមកចូរបង្វែរចិត្ត
ម៉ាឡាគីបានពោលយ៉ាងជាក់
ចូរបង្វែរចិត្តត្រៀមខ្លួនរៀបចំ
កិច្ចការតម្កើងដ៏ឧត្តម្ភដល់
ជនរស់និងជនបង់សង្ខារ។
២. កាលនៅថ្ងៃចុងក្រោយអេលីយ៉ា
ស្ដារផែនការដ៏អស្ចារ្យលោក
នឹងផ្ដល់ឱវាទអ្នកគ្រប់ការណ៍ពី
ការសន្យាដែលចងភ្ជាប់អ្នកនឹង
ជនទាំងអស់គ្រប់សម័យកាល។
៣. ចូរបែរចិត្តអ្នករកឪពុកម្ដាយ
អស់ដូនតាទាំងឡាយសូមរក
ពួកគាត់ដោយចិត្តឧស្សាហ៍ផ្សារភ្ជាប់
ក្នុងដំណាក់ព្រះអម្ចាស់ឱកាស
រស់នឹងអ្នករៀងរហូតទៅ។
៤. ចូរបែរចិត្តអ្នកទៅរកកូនចៅ–
ផៅពង្សវង្សតំណជាន់ក្រោយ
ឲ្យកិច្ចការអ្នកក្នុងដំណាក់ទ្រង់
បានជាជនដ៏ឧត្តម្ភបវរ
ប្រទានពរគេដល់អស់កល្ប៕
និពន្ធទំនុកច្រៀង ៖ ផល អិល. អេនឌើសិន ក. ឆ្នាំ ១៩៤៦។ © ១៩៨៣ ផល អិល. អេនឌើសិន និង លីន អរ. ខាសិន។
និពន្ធបទភ្លេង ៖ ហ្គេលិន ហាតុន ក. ឆ្នាំ ១៩២៨។ © ១៩៨៥ IRI ទំនុកតម្កើងនេះអាចថតចម្លងសម្រាប់ប្រើប្រាស់ក្នុងសាសនាចក្រ ឬប្រើប្រាស់ក្នុងគេហដ្ឋាន ពុំមែនសម្រាប់ធ្វើអាជីវកម្មនោះទេ។