តន្ត្រី
ការប្រើប្រាស់ទំនុកតម្កើង


ការប្រើប្រាស់ទំនុកតម្កើង

សម្ភារខាងក្រោមគឺត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជួយអ្នកឲ្យចេះប្រើប្រាស់សៀវភៅទំនុកតម្កើងដោយមានប្រសិទ្ធភាព ។ ក្នុងនេះរួមមាន ការពន្យល់ពីធាតុទាំងឡាយដែលមានក្នុងសៀវភៅទំនុកតម្កើង ការពិភាក្សាអំពីការប្រើប្រាស់ទំនុកតម្កើងសម្រាប់ក្រុមជំនុំ ក្រុមចម្រៀង និងក្រុមចម្រៀងពិសេស ព្រមទាំងព័ត៌មានសម្រាប់អ្នកដឹកនាំតន្រ្តី អ្នកលេងព្យាណូខ្យល់ នឹងអ្នកលេងព្យាណូដែលទើបតែចេះ ។

ធាតុទាំងឡាយដែលមានក្នុងសៀវភៅទំនុកតម្កើង

មាតិកា

តារាងនៃមាតិកាទាំងឡាយបែងចែកទំនុកតម្កើងជាក្រុម ដែលមានជាដប់មួយប្រភេទទូទៅ ។ ទំនុកតម្កើងដែលមានប្រធានបទ និងបែបផែនអារម្មណ៍ស្រដៀងគ្នា ជាទូទៅគឺមាននៅក្នុងផ្នែកតែមួយ ។ ទោះជាយ៉ាងណាក៏ដោយ ការបែងចែកតាមប្រភេទជាក់លាក់នីមួយៗ ពុំគួរជាការដាក់កម្រិតដល់ការប្រើប្រាស់ទំនុកតម្កើងណាមួយនោះឡើយ ។ ឧទាហរណ៍ ទំនុកតម្កើងមួយចំនួនដែលមាននៅក្រោមផ្នែកសាក្រាម៉ង់ ដូចជា « ឱ ! ប្រាជ្ញា និងក្តីស្រឡាញ់ដ៏ធំអស្ចារ្យ »និង « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » អាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្សេងទៀត ហើយឃ្លាដែលអាចជ្រើសរើសមួយចំនួននៃទំនុកតម្កើង ក្នុងផ្នែកនេះអាចត្រូវបានប្រើប្រាស់សម្រាប់បុណ្យអ៊ីស្ទើរបាន ។ លិបិក្រមនៅក្នុងប្រធានបទទាំងឡាយនឹងជួយអ្នករកទំនុកតម្កើងស្តីអំពីប្រធានបទជាក់លាក់ទាំងឡាយ ។

សញ្ញាសម្គាល់បែបផែនអាម្មណ៍ និង ចង្វាក់ភ្លេង

សញ្ញាសម្គាល់បែបផែនអារម្មណ៍ ដូចជា ដោយការអធិស្ឋានដោយអង់អាច គឺបង្ហាញពីអារម្មណ៍ទូទៅនៃទំនុកតម្កើងមួយ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​​អារម្មណ៍​ទំនុក​តម្កើង​មួយ​ចំនួន​អាច​ខុសៗគ្នា​ស្រប​តាម​ពេលវេលា ឬការ​ជ្រើស​រើស​ក្នុង​មូល​ដ្ឋាន។, សញ្ញាសម្គាល់មាត្រាតន្រ្តីបង្ហាញពីល្បឿនចង្វាក់ភ្លេង (ដូចជា

tempo range example
= ៦៩–៧៦)ហើយក៏ត្រូវបានផ្តល់ឲ្យទុកជាគោលការណ៍ណែនាំទូទៅផងដែរ ទីតាំង និងបរិបទនៅក្នុងទំនុកតម្កើងមួយដែលត្រូវបានប្រើប្រាស់ អាចផ្តល់ឲ្យនូវការបត់បែនបានយ៉ាងទូលំទូលាយ ។

សញ្ញាកែងរបស់ភ្លេងផ្ដើមសម្រាប់អ្នកលេងព្យាណូ និងអ្នកលេងព្យាណូខ្យល់

សញ្ញាកែង (

introduction marking
introduction marking
)នៅលើទំនុកតម្កើងនីមួយៗ ប្រាប់ដល់អ្នកលេងព្យាណូ ឬព្យាណូខ្យល់ពីភ្លេងផ្តើមមុននឹងច្រៀង ។ មុនពេលលេងទំនុកតម្កើងមួយ សូមមើលគ្រប់ជ្រុងជ្រោយ ដើម្បីប្រាកដក្នុងចិត្តថា អ្នកមើលឃើញភ្លេងផ្តើមទាំងមូល ។ អ្នកអាចចង់ធ្វើការគូសចំណាំជាពណ៌នៅលើសៀវភៅទំនុកតម្កើងផ្ទាល់ខ្លួនរបស់អ្នក ជាពិសេស ប្រសិនបើឃ្លាចុងក្រោយនៃភ្លេងផ្តើម មិនមែននៅឃ្លាបញ្ចប់នៃទំនុកតម្កើងនោះ ។

អ្នកក៏អាចចង់កាត់ភ្លេងផ្តើមនោះឲ្យខ្លី ឬធ្វើឲ្យវាវែងផងដែរ ។ ប្រសិនបើមិនសូវស្គាល់ទំនុកតម្កើងនោះច្បាស់ទេ ការលេងបទនោះមួយចប់ធ្វើជាភ្លេងផ្តើម អាចជួយដល់ក្រុមជំនុំឲ្យងាយចាប់យកចង្វាក់ភ្លេងបាន ។ ប្រសិនបើទំនុកតម្កើងនោះ ជាបទដែលគេចេះច្រើនហើយ នោះបន្ទាត់ ឬឃ្លាចុងក្រោយមួយឃ្លាគឺគ្រប់គ្រាន់ល្មមហើយ ក្នុងការធ្វើជាភ្លេងផ្តើម ។ ពេលអ្នកលេងភ្លេងផ្តើមខ្លី នោះអ្នកអាចចង់លេងឲ្យយឺតៗនៅពេលបញ្ចប់នៃភ្លេងផ្តើមនោះ ដើម្បីបង្ហាញឲ្យដឹងថាភ្លេងផ្តើមត្រូវបានបញ្ចប់ហើយ ។

សេចក្តីយោងពីបទគម្ពីរ

នៅក្នុងទំនៀមទំលាប់របស់ពួកគ្រីស្ទានពីដើម ទំនុកតម្កើងភាគច្រើនបំផុត គឺត្រូវបានរៀបរៀងឡើងដោយយកលំនាំចេញពីបទគម្ពីរ ។ ទំនុកតម្កើងបច្ចុប្បន្នរបស់យើងភាគច្រើនបំផុតគឺទាក់ទងទៅនឹងបទគម្ពីរជាច្រើន ដែលមានភាគច្រើនគឺត្រូវបានសរសេរនៅផ្នែកខាងក្រោមនៃទំនុកតម្កើងនីមួយៗ ។ ការប្រើប្រាស់សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ឬលិបិក្រម ដែលមាននៅក្នុងកំណែនៃបទគម្ពីររបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ អ្នកនឹងទទួលបានឃ្លានៃបទគម្ពីរជាច្រើនទៀត ដែលនឹងធ្វើឲ្យសារនៃទំនុកតម្កើងរបស់យើងកាន់តែមានអត្ថន័យឡើង ។

លិបិក្រម

សៀវភៅទំនុកតម្កើងមានលិបិក្រមជាបីផ្នែក ដោយមានភ្ជាប់នូវកំណត់សម្គាល់ពន្យល់សង្ខេបៗនៅក្នុងលិបិក្រមនីមួយៗ ៖ អ្នក​និពន្ធ​ទំនុក​ចម្រៀង និង​អ្នក​និពន្ធ​បទភ្លេង ចំណង​ជើង សំឡេង និងបទ ឈ្មោះ​សំឡេង; បទ បទគម្ពីរ ប្រធានបទ និង ឃ្លាទីមួយ ហើយនិងចំណងជើង ។

ទំនុកតម្កើងសម្រាប់ក្រុមជំនុំទាំងឡាយ

ការច្រៀងណោតភ្លេងដូចគ្នា និងការច្រៀងណោតភ្លេងជាបួនផ្នែក

ទោះបីជាការច្រៀងណោតភ្លេងជាបួនផ្នែក ( សម្លេងខ្ពស់បំផុត (soprano) សម្លេងខ្ពស់ (alto) សម្លេងធំ (tenor) និងសម្លេងទាប (bass) ) គឺជាទំនៀមទម្លាប់ដ៏រឹងមាំនៅក្នុងសាសនាចក្រក្តី ក៏គោលដៅនៅក្នុងការច្រៀងចម្រៀងជាក្រុមជំនុំ គឺថា មនុស្សទាំងអស់ចូលរួមច្រៀង មិនថាទឹកដមសម្លេងរបស់ពួកគេយ៉ាងណានោះទេ ។ ដោយសារសមាជិកជាច្រើនច្រៀងទំនុកភ្លេង ដោយមិនគិតពីកម្រិតសម្លេងរបស់គេ នោះទំនុកតម្កើងគឺត្រូវបានរៀបរៀងឡើងនៅលើផ្ទង់ព្យាណូ ដែលសម្រួលតម្រូវទាំងការច្រៀងណោតភ្លេងដូចគ្នា និងការច្រៀងណោតភ្លេងជាបួនផ្នែក ។ ទំនុកតម្កើងមួយចំនួន---និងផ្នែកខ្លះនៃទំនុកតម្កើង---គឺត្រូវបានសរសេរឡើងជាពិសេស សម្រាប់ការច្រៀងណោតភ្លេងដូចគ្នា ។

ការជ្រើសរើសទំនុកតម្កើងត្រឹមត្រូវ

ទំនុកតម្កើងដែលអ្នកជ្រើសរើសគួរតែឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈទូទៅនៃការប្រជុំ និងជួយបង្កើតឲ្យមានបែបផែនអារម្មណ៍ត្រឹមត្រូវ ។

ទំនុកតម្កើងបើក អាចជាបទមួយសម្រាប់បួងសួង ឬសរសើរ បទនោះអាចបង្ហាញនូវអំណរគុណចំពោះដំណឹងល្អ សេចក្ដីអំណរនៃការបានជួបជុំគ្នា ឬក្តីរំភើបដែលបានបញ្ចប់ការងាររួចស្រេចបាច់ ។

ទំនុកដំកើងសម្រាប់សាក្រាម៉ង់ គួរតែស្តីអំពីសាក្រាម៉ង់ ឬការពលិកម្មរបស់ព្រះអង្គសង្រ្គោះ ។

ទំនុកតម្កើងពាក់កណ្តាលកម្មវិធី ផ្តល់ឲ្យនូវឱកាសមួយសម្រាប់ការចូលរួមក្នុងក្រុមជំនុំ និងគួរទាក់ទងទៅនឹងប្រធានបទនៃការឡើងនិយាយនៅក្នុងការប្រជុំ ។ ក្រុមជំនុំអាចក្រោកឈរអំឡុងពេលច្រៀងទំនុកតម្កើងនេះ តាមដែលសមរម្យ ។

The ទំនុកតម្កើងបិទ គឺជាឱកាសមួយសម្រាប់ក្រុមជំនុំឆ្លើយតបនឹងវិញ្ញាណ និងអ្វីៗដែលមានក្នុងការប្រជុំ ។

មិនមែនថាទំនុកតម្កើងទាំងអស់គឺសក្តិសមសម្រាប់គ្រប់ឱកាសផ្សេងៗរបស់សាសនាចក្រនោះឡើយ ។ ទំនុកតម្កើងមួយចំនួនអាចសក្តិសមជាងសម្រាប់ការជួបជុំរបស់យុវវ័យ ជាជាងការប្រជុំសាក្រាម៉ង់ ។

ការជ្រើសរើសវគ្គទាំងឡាយដើម្បីច្រៀង

អ្នកពុំចាំបាច់មានអារម្មណ៍បង្ខិតបង្ខំថា ត្រូវច្រៀងឃ្លាទាំងអស់នៅក្នុងទំនុកតម្កើងមួយនោះទេ លុះត្រាតែសារលិខិតឃ្លាខាងលើមិនពេញលេញគ្រប់គ្រាន់ ។ ទោះជាយ៉ាងណាក្តី សូមកុំឲ្យមានទម្លាប់បង្រួមទំនុកតម្កើងដោយគ្រាន់តែច្រៀងវគ្គទីមួយ ឬទីពីរនោះឡើយ ។ ការច្រៀងវគ្គបន្ថែមដែលមានបោះពុម្ពនៅផ្នែកខាងក្រោមនៃបទចម្រៀង គឺត្រូវបានលើកទឹកចិត្ត ។

ការសម្រេចឲ្យបាននូវតុល្យភាពក្នុងការជ្រើសរើសទំនុកតម្កើង

ជាការបន្ថែមលើការប្រើប្រាស់ទំនុកតម្កើងដែលចេះហើយ និងដែលស្រឡាញ់ នោះសមាជិកទាំងឡាយគឺត្រូវបានលើកទឹកចិត្តឲ្យរៀននូវទំនុកតម្កើងថ្មី ឬដែលមិនសូវចេះ ។ សូមព្យាយាមសម្រេចឲ្យបាននូលតុល្យភាពដ៏ល្អមួយ ចំពោះទំនុកតម្កើងពេញចិត្តដែលចេះហើយ និងដែលមិនសូវពេញនិយម ។

ទំនុកតម្កើងសម្រាប់សន្និសីទស្តេក

ទំនុកតម្កើងដែលជាបទដ្ឋាន ឬដែលមានប្រជាប្រិយភាព ជាទូទៅគឺជាជម្រើសល្អបំផុតសម្រាប់សន្និសីទស្តេក ជាពិសេស ប្រសិនបើសៀវភៅទំនុកតម្កើងមិនមានគ្រប់គ្រាន់សម្រាប់ក្រុមជំនុំទាំងអស់គ្នាទេនោះ ។ ទាំងនេះគឺជាទំនុកតម្កើងមួយចំនួនបែបនោះ ៖ «មក មក​ពួក​បរិសុទ្ធ», « សូមយាង ឱ ស្តេចនៃស្តេច ! », «មក​កូន​ចៅ​នៃ​ព្រះអម្ចាស់», «ចូរ​រាប់​ព្រះពរ», «ធ្វើ​អ្វី​ដែល​ត្រូវ», « ឱ ! សូមនាំយើងព្រះយេហូវ៉ា », « នៅលើកំពូលភ្នំខ្ពស់ », « គ្រឹះដ៏មាំមួន », «ខ្ញុំជាកូនរបស់ព្រះ», «ខ្ញុំ​ដឹង​ថា​ព្រះប្រោស​លោះ​ខ្ញុំ​នៅ​រស់»; «ចូរ​យើង​ខិត​ខំ​ទៅ», «ចូរ​យើង​អរ​សប្បាយ»; «សរសើរ​ដល់​លោក»; «ចូរ​ខិត​ខំ​ធ្វើ​ការ​ឲ្យ​ខ្លាំង»; «ព្រះនៃ​អ៊ីស្រាអែល»; «កិច្ចការ​ដ៏​ផ្អែម»; «ព្រះវិញ្ញាណ​នៃ​ព្រះ»; «យើង​សូម​អរគុណ​ព្រះអង្គ​ចំពោះ​ព្យាការី»

អ្នកអាចថតចម្លងទំនុកតម្កើងនៅលើក្រដាសកម្មវិធីដែលបានបោះពុម្ព លើកលែងតែមានការកម្រិតច្បាប់កម្មសិទ្ធិបញ្ញានៅលើទំនុកតម្កើងដែលសរសេរថា ការណ៍នេះមិនត្រូវបានអនុញ្ញាត ។

ភ្លេងជាតិ

ចម្រៀងជាតិមួយចំនួនត្រូវបានដាក់បញ្ចូលនៅក្នុងសៀវភៅទំនុកតម្កើងនេះ ដោយមានការអនុម័តពីបព្វជិតភាព នោះចម្រៀងជាតិអាចដាក់បញ្ចូលក្នុងសៀវភៅទំនុកតម្កើងបាន ។ សមាជិកទាំងឡាយអាចក្រោកឈរច្រៀងចម្រៀងជាតិនៅក្នុងការប្រជុំសាសនាចក្រ តាមទំនៀមទម្លាប់ក្នុងមូលដ្ឋាន និងក្រោមការដឹកនាំរបស់បព្វជិតភាព ។

ទំនុកតម្កើងសម្រាប់ក្រុមចម្រៀង និងក្រុមពិសេស

ការប្រើប្រាស់ទំនុកតម្កើងសម្រាប់ក្រុមចម្រៀង

នៅក្នុងការបោះពុម្ពនៃសៀវភៅទំនុកតម្កើងនេះ គឺពុំមានអ្វីដែលធ្វើឲ្យមានភាពខុសប្លែកគ្នា រវាងក្រុមទំនុកតម្កើងសម្រាប់ក្រុមចម្រៀង និងទំនុកតម្កើងសម្រាប់ក្រុមជំនុំនោះទេ ។ ក្រុមចម្រៀងគួរតែប្រើប្រាស់សៀវភៅទំនុកតម្កើងជាធនធានមូលដ្ឋានរបស់ខ្លួន ដោយការជ្រើសរើសបទចេញពីសៀវភៅទាំងមូល ។ ក្រុមចម្រៀងក៏អាចច្រៀងភ្លេងជាតិ និងទំនុកតម្កើងដែលត្រូវបានរៀបរៀងដទៃទៀតដែលសមរម្យ ដែលមិនបានដាក់បញ្ចូលនៅក្នុងសៀវភៅទំនុកតម្កើងនេះ ។

ទំនុកតម្កើងមួយចំនួនដែលបានដាក់ស្លាកថា « ក្រុមចម្រៀង » នៅក្នុងសៀវភៅទំនុកតម្កើងដែលបានបោះពុម្ពពីមុននោះ ត្រូវបានផ្លាស់សម្លេងទៅណោតភ្លេងដែលមានសម្លេងទាបជាង ដើម្បីឲ្យក្រុមជំនុំមានការងាយស្រួលប្រើប្រាស់ ។ ក្រុមចម្រៀងអាចចង់រក្សាទុកនូវសៀវភៅទំនុកតម្កើងចាស់ ដើម្បីទាញយកប្រយោជន៍ពីសៀវភៅនោះ ដែលមាននូវខ្ទង់ភ្លេងសម្លេងខ្ពស់ៗជាង និងលទ្ធភាពក្នុងការធ្វើឲ្យសម្លេងរលាក់ឡើងចុះជាបទពីខ្ទង់ភ្លេងមួយទៅខ្ទង់ភ្លេងមួយទៀតបាន ។ ប្រសិនបើមានសៀវភៅទំនុកតម្កើងចាស់តែមួយក្បាល នោះអាចធ្វើការថតចម្លងបាន ហើយប្រើប្រាស់សម្រាប់គោលបំណងនេះ លើកលែងតែមានកំណត់សម្គាល់ពីការរក្សាសិទ្ធិតែប៉ុណ្ណោះ ។

ការបំប្លែងទំនុកតម្កើងសម្រាប់ការប្រគុំរបស់ក្រុមចម្រៀង

ទំនុកតម្កើងដែលមាននៅក្នុងសៀវភៅទំនុកតម្កើង ដែលត្រូវបានច្រៀងដោយគ្មានការប្រែប្រួលនោះ គឺតែងតែសមរម្យជានិច្ចសម្រាប់ការជ្រើសរើសរបស់ក្រុមចម្រៀង ។ អ្នកក៏អាចផ្លាស់ប្ដូរបទបង្ហាញនៃទំនុកតម្កើងរបស់អ្នកបានផងដែរ តែទោះជាយ៉ាងណាក្តី ការប្រើប្រាស់ការផ្លាស់ប្តូរបែបនោះ គឺត្រូវធ្វើឲ្យប្រាកដយ៉ាងប្រុងប្រយ័ត្នថា ការផ្លាស់ប្តូរនោះគឺនៅតែមានបែបផែនអារម្មណ៍នៃទំនុកតម្កើង ។ ខាងក្រោមនេះគឺជាការផ្លាស់ប្ដូរនៃទំនុកតម្កើងមួយចំនួន ដែលអ្នកអាចចង់ធ្វើការពិចារណា ៖

  1. ឲ្យបុរស ឬស្រ្តី ឬទាំងស្រ្តីទាំងបុរសច្រៀងវគ្គមួយ ជាការច្រៀងណោតភ្លេងដូចគ្នា ។

  2. ឲ្យក្រុមជំនុំចូលរួមច្រៀងជាមួយនឹងក្រុមចម្រៀង នៅវគ្គចុងក្រោយ ឬច្រៀងវគ្គបន្ទររបស់ទំនុកតម្កើងមួយ ។ ( ការធ្វើបែបនេះជាវិធីមួយដើម្បីជួយក្រុមជំនុំឲ្យកាន់តែចេះទំនុកតម្កើងច្រើនថែមទៀត ) ។

  3. ឲ្យស្ត្រីច្រៀងមួយវគ្គ តាមគម្រោងខាងក្រោម នៅក្រោម « ទំនុកតម្កើងសម្រាប់សំឡេងរបស់ស្រ្តី » ។

  4. ឲ្យបុរសច្រៀងមួយវគ្គ ដូចគម្រោងខាងក្រោម នៅក្រោម « ទំនុកតម្កើងសម្រាប់សំឡេងរបស់បុរស » ។

  5. ឲ្យអ្នកច្រៀងផ្នែក​សំឡេងខ្ពស់បំផុត (soprano) និងផ្នែកសំឡេងធំ (tenor) ច្រៀងរួមគ្នាមួយវគ្គ ។

  6. ឲ្យអ្នកច្រៀងផ្នែកសំឡេងធំ (tenor) និងសំឡេងទាប (bass) ច្រៀងទំនុកបទ (melody) ខណៈដែលអ្នកច្រៀងផ្នែកសំឡេងខ្ពស់បំផុត (soprano) និងសំឡេងខ្ពស់ (alto) ច្រៀងផ្នែកសំឡេងខ្ពស់ (alto) ។

  7. ឲ្យអ្នកច្រៀងមួយផ្នែកនៃក្រុមចម្រៀងច្រៀងទំនុកបទ (meldoy) ខណៈដែលអ្នកច្រៀងដែលនៅសល់ទាំងប៉ុន្មានផ្សេងទៀតច្រៀងតិចៗ ឬហ៊ឹមៗនៅផ្នែកដទៃទៀតនៃចម្រៀង ។

ទំនុកតម្កើងសម្រាប់សំឡេងរបស់ស្រ្តី

នៅក្នុងផ្នែករបស់ស្ត្រីនៅក្នុងសៀវភៅ គឺជាទំនុកតម្កើងទាំងឡាយសម្រាប់ក្រុមជំនុំស្រ្តី និងទំនុកតម្កើងទាំងឡាយដែលត្រូវបានរៀបចំសម្រាប់ក្រុមចម្រៀងស្រ្តី និងក្រុមចម្រៀងស្ត្រីដែលមានគ្នាបីនាក់ ។ ជាងនោះទៅទៀត បងប្អូនស្រ្តីអាចច្រៀងដោយពុំចាំបាច់យកទំនុកតម្កើងផ្សេងទៀត ដែលមានភាគច្រើនបំផុតនៅក្នុងសៀវភៅ មកធ្វើការកែសម្រួលចេញទៅជាពីរផ្នែក ( សំឡេងខ្ពស់បំផុត (soprano) និងសំឡេងខ្ពស់ (alto) ) ឬជាបីផ្នែក ( ប្រសិនបើផ្នែកសំឡេងធំ ពុំទាបពេក ) នោះទេ ។

ទំនុកតម្កើងសម្រាប់សំឡេងរបស់បុរស

ទំនុកតម្កើងក្នុងផ្នែកបុរសក្នុងសៀវភៅនេះ គឺត្រូវបានបែងចែកជាពីរប្រភេទ ៖ បុរស សម្រាប់ក្រុមជំនុំបុរស និង ក្រុម​ចម្រៀង​បុរស សម្រាប់ក្រុមចម្រៀងបុរស និងក្រុមចម្រៀងបុរសដែលមានគ្នាបួនអ្នក ។ ចំពោះទំនុកតម្កើងសម្រាប់ក្រុមជំនុំក្នុងការប្រជុំបព្វជិតភាព ជាទូទៅគឺគេច្រើនតែជ្រើសរើសចេញមកពីទំនុកតម្កើងធម្មតាសម្រាប់ក្រុមជំនុំ ឬទំនុកតម្កើងទាំងឡាយណាដែលមានដាក់ថា បុរស។

ទំនុកតម្កើងមួយចំនួនគឺត្រូវរៀបរៀងឡើងយ៉ាងជាក់លាក់ សម្រាប់ក្រុមចម្រៀងបុរស ជាការបន្ថែមពីលើនោះ ទំនុកតម្កើងជាច្រើនសម្រាប់ក្រុមជំនុំ និងទំនុកតម្កើងទាំងឡាយណាដែលដាក់ថា បុរស អាចត្រូវបានកែសម្រួលដើម្បីប្រើប្រាស់ដោយក្រុមចម្រៀងបុរស ឬក្រុមចម្រៀងបុរសដែលមានគ្នាបួននាក់ ៖

Hymn showing what men sing

Baritones [ បុរសដែលច្រៀងខ្ពស់ជាងសំឡេងទាប (bass) និងទាបជាងសំឡេងធំ (tenor) ] ៖
ច្រៀងទំនុកបទ (melody)

1st Tenors[ បុរសដែលច្រៀងសំឡេងធំទី ១ ] ៖
ច្រៀងសំឡេងខ្ពស់ (alto) ខ្ពស់ជាងទំនុកបទ (melody)

2nd Tenors[ បុរសដែលច្រៀងសំឡេងធំទី ២ ] ៖
ច្រៀងសំឡេងធំ (tenor)

Basses[ បុរសដែលច្រៀងសំឡេងទាប ] ៖
ច្រៀងសំឡេងទាប (bass)

បញ្ហាចម្បងនៅក្នុងការកែសម្រួលទំនុកតម្កើងសម្រាប់ក្រុមចម្រៀងបុរស គឺការស្វែងរកពួកអ្នកមានសម្លេងធំ ដែលអាចច្រៀងឲ្យបានខ្ពស់ ដូចដែលអ្នកមានសំឡេងខ្ពស់ (tenor) ច្រៀងនោះ ណោតភ្លេងខ្ពស់ៗមួយចំនួនត្រូវការការកែសម្រួល ។ អ្នកក៏អាចធ្វើការផ្លាស់ប្តូរទំនុកតម្កើងឲ្យទៅជាខ្ទង់ទាបជាង ដោយយកលំនាំតាមផ្នែកសំឡេងទាប (bass) ។

ឧទាហរណ៍មួយនៃការកែសម្រួលនៅក្នុងសៀវភៅទំនុកតម្កើង ស « ព្រះមេត្តាបិតាយើងរុងរឿង » (ល.រ. ២០០) ដែលជាតន្រ្តីដូចគ្នាដែលត្រូវបានរៀបរៀងសម្រាប់សម្លេងរបស់បុរស ។

លទ្ធភាពមួយទៀតក្នុងការកែសម្រួលទំនុកតម្កើងសម្រាប់ក្រុមចម្រៀងបុរស គឺឲ្យផ្នែកសំឡេងខ្ពស់ (alto) ច្រៀងខាងក្រោមទំនុកបទ (melody) ។ នៅពេលធ្វើដូច្នេះ នោះផ្នែកសំឡេងទាប (bass) អាចធ្វើការជ្រើសរើសបាន គឺច្រៀងក៏បាន មិនច្រៀងក៏បាន ។

អ្នកនឹងកត់សម្គាល់ថា នៅក្នុងទំនុកតម្កើងដែលត្រូវបានរៀបរៀងឡើងសម្រាប់ក្រុមចម្រៀងបុរស សញ្ញា tenor clef គឺត្រូវបានប្រើប្រាស់ជំនួសឲ្យសញ្ញា treble clef វិញ ។ ជាទូទៅ អ្នកគួរតែលេងណោតភ្លេងដៃស្តាំរបស់ទំនុកតម្កើងទាំងនេះ មួយ octave ទាបជាងណោតភ្លេងនៃ treble clef ។ ការធ្វើបែបនេះនឹងទទួលបានលទ្ធផលខ្ពស់ ដែលមានប្រសិទ្ធភាពសម្រាប់សំឡេងបុរស ។

Tenor clef symbol

សញ្ញា Tenor clef

Treble clef symbol

សញ្ញា Treble clef

សម្រាប់អ្នកដឹកនាំតន្ត្រីដែលទើបតែចេះ

Measures, Time Signatures និង Downbeats

Measure មួយ គឺជាផ្នែកតូចជាងគេបំផុតនៅក្នុងដូរតន្រ្តី ដែលខណ្ឌចែកដោយបន្ទាត់បញ្ឈរ ៖

Example of a musical measure

នៅក្នុងសៀវភៅទំនុកតម្កើង នៅពេលដែល measure មួយ បន្តពីបន្ទាត់មួយទៅបន្ទាត់បន្ទាប់ទៀត នោះចុងនៃបន្ទាប់ទីមួយនោះនឹងនៅទទេរ ដើម្បីបង្ហាញថា measure នោះបន្តទៅបន្ទាត់បន្ទាប់ទៀត ៖

measure on two lines

Time Signature ( មានតួលេខចំនួន ពីរ លេខមួយនៅលើលេខមួយទៀត ដូចជា 2/4 ) គឺមាននៅខាងដើមនៃទំនុកតម្កើងនីមួយៗ ។ លេខខាងលើបង្ហាញពីចំនួននៃ beats ឬ pulses នៅក្នុង measure នីមួយៗ ។ លេខខាងក្រោមប្រាប់នូវប្រភេទនៃណោតដែលស្មើនឹងមួយ beat ឬមួយ pulse ។ ឧទាហរណ៍ time signature 3/4 មានន័យថា មានបី beats ក្នុងមួយ measure នៅក្នុងទំនុកតម្កើងនោះ ហើយណោតមួយភាគបួន (

a quarter note
) ស្មើនឹងមួយ beat ។

នៅពេលអ្នកដឹកនាំតន្រ្តី នោះ beat ទីមួយនៃគំរូ beat របស់អ្នក ( សូមមើល រូបដែលបង្ហាញពីគំរូ beat ) គួរតែត្រូវគ្នាជាមួយនឹង beat ទីមួយនៅក្នុង measure នីមួយៗ ។ beat ទីមួយនេះ ដែលត្រូវបានហៅថា downbeat គឺជា beat ដែលខ្លាំងជាងគេ នៅក្នុង measure នីមួយៗ ។ អ្នកនឹងសម្គាល់ឃើញថា ទំនុកតម្កើងជាច្រើនចាប់ផ្តើមជាមួយនឹង upbeat ឬ pickup note មុន downbeat ទីមួយ ។

គំរូ Beat ដែលជាបទដ្ឋាន

គោលបំណងនៃការមាន គំរូ Beat គឺដើម្បីរក្សាឲ្យក្រុមជំនុំឲ្យច្រៀងជាមួយគ្នា ត្រូវនឹងចង្វាក់ភ្លេង និងដើម្បីមានទំនាក់ទំនងនឹងអារម្មណ៍ និងវិញ្ញាណនៃទំនុកតម្កើង ។ គំរូទាំងឡាយគួរតែរក្សាឲ្យសាមញ្ញ ប៉ុន្តែអាចប្រែប្រួលទៅតាមលក្ខណៈ និងអារម្មណ៍នៃទំនុកតម្កើង ។ សញ្ញាចុចៗនៅលើគំរូ beat បង្ហាញពីកន្លែងដែលត្រូវរាប់ beat ទាំងឡាយនៃទំនុកតម្កើងនោះ ។

គំរូពីរ beat ( ប្រើប្រាស់សម្រាប់ទំនុកតម្កើងដែលមានសញ្ញា 2/2 ឬ 2/4 ) ៖

two-beat pattern

គំរូបី beat ( ប្រើប្រាស់សម្រាប់ទំនុកតម្កើងដែលមានសញ្ញា 3/4 ឬ 3/2 ) ៖

three-beat pattern

គំរូបួន beat ( ប្រើប្រាស់សម្រាប់ទំនុកតម្កើងដែលមានសញ្ញា 4/4 ) ៖

four-beat pattern

គំរូប្រាំមួយ beat ( ប្រើប្រាស់សម្រាប់ទំនុកតម្កើងដែលមានសញ្ញា 6/8 ឬ 6/4 ) ៖

six-beat pattern

ទំនុកតម្កើង 6/8 ឬ 6/4 ដែលមានល្បឿនយឺតៗដូចជាបទ « យប់សុខសាន្ត » ( ល.រ. ១២៦), អាចដឹកនាំជា គំរូប្រាំមួយ beat ធម្មតាក៏បាន ជាគំរូបី beat ពីរដងក៏បាន---ដោយដំបូងដឹកនាំជាទំរង់ធំ បន្ទាប់មកជាទំរង់តូច ៖

alternative six=beat pattern

ទំនុកតម្កើង 6/8 ឬ 6/4 ដែលមានល្បឿនធម្មតា ដូចជាបទ « បណ្តូលចិត្តរបស់អ្នកគង្វាល » ( ល.រ. ១៣៦) អាចដឹកនាំដោយរំលង beat ទីពីរ និងទីប្រាំនៃគំរូប្រាំមួយbeat ធម្មតា ហើយទច់នៅត្រង់ចំណុចទាំងនោះនៅក្នុងគំរូនោះ ៖

another alternative six-beat pattern

ទំនុកតម្កើង 6/8 ឬ 6/4 ដែលមានល្បឿនលឿន ដូចជាបទ « លោកគ្រូខ្យល់ព្យុះកំពុងបោកបក់ »(ល.រ. ៥៤) អាចដឹកនាំដោយយកគំរូពីរ beat---បី beat ដំបូងគឺនៅក្នុងការបង្អូសដៃទីមួយ ហើយបី beat ចុងក្រោយគឺនៅក្នុងការបង្អូសដៃទីពីរ ៖

another alternative six-beat pattern

ពេលប្រើគំរូ beat ពីរចុងក្រោយនេះ សូមប្រាកដថា ត្រូវរក្សាចង្វាក់ឲ្យនៅដដែល ។

ទំនុកតម្កើងមួយចំនួនដែលងាយនឹងដឹកនាំ ៖

គំរូពីរ beat « ព្រះជួយធ្វើត្រូវ »និង « អ្នកដែលត្រូវបានហៅឲ្យធ្វើការ » ។

គំរូបី beat ៖« ចូរមកតាមខ្ញុំ », « ធ្វើអ្វីដែលត្រូវ », « សរសើរដល់ព្រះដ៏ខ្ពស », « សូម បិតា ឮ យើង អធិស្ឋាន », « ប្រាប់ខ្ញុំឲ្យដើរក្នុងពន្លឺ » ។

គំរូបួន beat ៖ « សូមគង់នឹងខ្ញុំ ! » , « ពេលខ្ញុំស្វែងយល់គម្ពីរពិសិដ្ឋ », «មក​កូន​ចៅ​នៃ​ព្រះអម្ចាស់», « តើបានធិស្ឋានទេ ? » , « សម្រាប់សម្រស់នៃផែនដី » , « ស្តាប់សម្លេងសួគ៌ាជាតិសាសន៍ទាំងឡាយ ! », « សង្ឃឹមអ៊ីស្រាអែល »

សម្រាប់អ្នកព្យាណូខ្យល់ និងព្យាណូដែលទើបតែចេះ

ការកែសម្រួលភ្លេងអម (Accompaniments) របស់ទំនុកតម្កើង

ទំនុកតម្កើងមួយចំនួនអាចមានណោតភ្លេង ឬផ្នែកដែលពិបាកនឹងលេង ។សូមមានទំនុកចិត្តដើម្បីធ្វើការកែសម្រួលផ្នែកទាំងនោះ ទៅតាមសម្ថតភាពរបស់អ្នក ដោយការមិនលេងណោតភ្លេងខ្លះដែលមិនសូវសំខាន់ ។ អ្នកអាចធ្វើការគូសចំណាំលើសៀវភៅទំនុកតម្កើងផ្ទាល់ខ្លួនរបស់អ្នក សម្រាប់គោលបំណងនេះ ។

ជាញឹកញាប់ ទំនុកតម្កើងទាំងឡាយមាននូវចន្លោះមួយ រវាងណោតសំឡេងធំ (tenor) និងណោតសំឡេងទាប (bass) ដែលឃ្លាតគ្នាឆ្ងាយពេក ធ្វើឲ្យពិបាកនឹងពន្លាតម្រាមដៃឆ្វេងទៅលេងដល់ ។ ជាញឹកញាប់ដៃស្តាំអាចលេងណោតភ្លេងសំឡេងធំ (tenor) បានយ៉ាងងាយ ។ អ្នកអាចធ្វើការគូសចំណាំណោតភ្លេងប្រភេទនោះ ដោយការគូសជាសញ្ញាដង្កៀប ដើម្បីទុកជាការរំឭកដល់ខ្លួនឯងក្នុងការលេងណោតទាំងនោះនៅម្រាមដៃស្ដាំរបស់អ្នក ៖

tenor note marking

ទំនុកតម្កើង និងចម្រៀងរបស់កុមារាកុមារីមួយចំនួនគឺត្រូវបាននិពន្ធសម្រាប់លេងលើព្យាណូ ។ ប្រសិនបើព្យាណូខ្យល់ត្រូវបានប្រើប្រាស់សម្រាប់ចម្រៀងទាំងនេះ ពេលខ្លះគឺវាប្រសើរជាងបើគ្រាន់តែលេងដោយដៃ ដោយពុំប្រើឈ្នាន់ ។

ណោត Cue ( ណោតតូចៗ )

ណោត cue ឬណោតតូចៗមានន័យថា ណោតនោះគឺអាចលេងក៏បានមិនលេងក៏បាន ។ ខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួនពីរបៀបនៃការប្រើប្រាស់ណោត cue ៖

  1. ណោត cue មួយអាចចង្អុលបង្ហាញថា ណោតទាំងនេះគឺត្រូវលេង និងច្រៀងជាមួយនឹងវគ្គខ្លះៗតែប៉ុណ្ណោះ មិនមែនគ្រប់វគ្គនោះទេ គឺអាស្រ័យទៅលើសំណេរនៃវគ្គនីមួយៗ ៖

    cue note
  2. ពេលខ្លះតន្រ្តីមានភាពពេញលេញ ទោះបីជាណោត cue មិនត្រូវបានលេងក្តី ៖

    cue note left out
  3. ណោត Cue ក៏អាចចង្អុលបង្ហាញផងដែរថា តន្រ្តីនោះត្រូវលេងដោយអ្នកលេងព្យាណូ ឬអ្នកលេងព្យាណូខ្យល់ មិនមែនសម្រាប់ច្រៀងនោះទេ ៖

    cue notes played by organist

ទំនុកតម្កើងមួយចំនួនដែលងាយលេង ៖

« ចូរមកតាមខ្ញុំ », « ធ្វើអ្វីដែលត្រូវ »; « សូម​ព្រះអង្គ​គង់​ជាមួយ​នឹង​អ្នក​ផង​ », « ឱ បញ្ញត្តិទ្រង់ទន់ភ្លន់ ! », « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » , « រក្សាបទបញ្ញត្តិ », « ទុកឲ្យព្រះវិញ្ញាណដឹកនាំ », « ចូរយើងអរសប្បាយ », « ព្រះនៃអ៊ីស្រាអែល », « កិច្ចការដ៏ផ្អែម », « ពេលអធិស្ឋានជាពេលត្រេកអរ » , « ប្រាប់ខ្ញុំឲ្យដើរក្នុងពន្លឺ » , « យើងសូមអរគុណព្រះចំពោះព្យាការី » ។