១. យើងទាំងអស់ជាទាហានរហូតដល់ចម្បាំងចប់
ពួកយើងសប្បាយ!ពួកយើងសប្បាយ!
ជាទាហានក្នុងជួរទ័ពមានមកុដជារង្វាន់
មិនយូរយើងនឹងបានពាក់មកុដជ័យ
ប្រញាប់ទៅចម្បាំងរួសរាន់ទៅលាន
សេចក្តីពិតជាមួកជាខែលការពារ
ទង់ជ័យយើងឈរបក់រវិចរវិច!
យើងដើរដោយអំណរត្រេកអរវិលទៅផ្ទះយើងវិញ
[Chorus]
យើងទាំងអស់ជាទាហានរហូតដល់ចម្បាំងចប់
ពួកយើងសប្បាយ!ពួកយើងសប្បាយ!
ជាទាហានក្នុងជួរទ័ពមានមកុដជារង្វាន់
មិនយូរយើងនឹងបានពាក់មកុដជ័យ។
២. ចូរស្តាប់!សំឡេងនៃចម្បាំងឮយ៉ាងខ្លាំងហើយច្បាស់
ចូរមកក្នុងជួរ!ចូរមកក្នុងជួរ!
ឥឡូវយើងកំពុងចាំទាហាននរណានឹងស្ម័គ្រ?
ជួបជុំគ្នាជាក់នៅទង់នៃឈើឆ្កាង
ស្តាប់!គឺមេទ័ពយើងហៅអ្នកថ្ងៃនេះ
កុំឡើយបាត់ឱកាសឬពន្យាពេល!
ច្បាំងជួសព្រះយើងមកមកអ្នកនៅឆ្ងាយ!
យើងដើរដោយអំណរត្រេកអរវិលទៅផ្ទះយើងវិញ
[Chorus]
យើងទាំងអស់ជាទាហានរហូតដល់ចម្បាំងចប់
ពួកយើងសប្បាយ!ពួកយើងសប្បាយ!
ជាទាហានក្នុងជួរទ័ពមានមកុដជារង្វាន់
មិនយូរយើងនឹងបានពាក់មកុដជ័យ។
៣. ច្បាំងដើម្បីនគរហើយលោកិយជាសត្រូវយើង
ពួកយើងសប្បាយ!ពួកយើងសប្បាយ!
រីករាយដែលបានចូលទ័ពយើងស្រែកច្រៀងកាលដើរទៅ
មិនយូរយើងនឹងទទួលជ័យជម្នះ
គ្រោះថ្នាក់អាចមានច្រើនហេតុអ្វីយើងខ្លាច?
ព្រះយេស៊ូវដឹកនាំយើងទ្រង់គង់ជិត
ទ្រង់ការពារលួងលោមនិងលើកទឹកចិត្ត
យើងដើរដោយអំណរត្រេកអរវិលទៅផ្ទះយើងវិញ
[Chorus]
យើងទាំងអស់ជាទាហានរហូតដល់ចម្បាំងចប់
ពួកយើងសប្បាយ!ពួកយើងសប្បាយ!
ជាទាហានក្នុងជួរទ័ពមានមកុដជារង្វាន់
មិនយូរយើងនឹងបានពាក់មកុដជ័យ៕
និពន្ធទំនុកច្រៀង ៖ អនាមិក The New Golden Chain ទីក្រុងញ៉ូវយ៉ោក ឆ្នាំ ១៨៦៦
និពន្ធបទភ្លេង ៖ វិលលាម ប៊ី. ប្រាដប៊ឺរី ឆ្នាំ ១៨១៦–១៨៦៨