174
ស្វាគមន៍ ស្វាគមន៍ ព្រលឹមថ្ងៃសីល
ដោយភ្លឺថ្លា
១. ស្វាគមន៍ស្វាគមន៍ព្រលឹមថ្ងៃសីល
ចូរយើងសម្រាកពីកង្វល់
ស្វាគមន៍ស្វាគមន៍ដល់ថ្ងៃរះទ្រង់
ថ្ងៃពិសិដ្ឋនៃការបួងសួង
គ្រូពេញដោយក្ដីស្នេហ៍ស្វាគមន៍យើង
ពេលជួបនៅថ្នាក់ថ្ងៃអាទិត្យ
ជាទីដែលគាត់ខិតខំបង្រៀន
តាមច្បាប់មាសនៃព្រះសង្គ្រោះ
[Chorus]
ស្វាគមន៍ស្វាគមន៍ព្រលឹមថ្ងៃសីល
ចូរយើងសម្រាកពីកង្វល់
ស្វាគមន៍ស្វាគមន៍ដល់ថ្ងៃរះទ្រង់
ថ្ងៃពិសិដ្ឋនៃការបួងសួង៕
២. ស្តាប់!សូរកណ្តឹងថ្ងៃសីលរោទិ៍ឡើង
ស្តាប់ឮសំឡេងគ្រប់ទិសទី
ស្តាប់!កុមារតូចៗកំពុងច្រៀង!
ឱ!សំឡេងពិរោះរណ្តំ!
គ្រប់បទទន់ភ្លន់កំពុងអង្វរ
អញ្ជើញយើងកុំឲ្យអែអង់
តន្ត្រីលួងលោមយើងនៅតាមផ្លូវ
សូមស្តាប់សូមស្តាប់អ្នកចម្ងាយ
[Chorus]
ស្វាគមន៍ស្វាគមន៍ព្រលឹមថ្ងៃសីល
ចូរយើងសម្រាកពីកង្វល់
ស្វាគមន៍ស្វាគមន៍ដល់ថ្ងៃរះទ្រង់
ថ្ងៃពិសិដ្ឋនៃការបួងសួង៕
៣. យើងគោរពដោយរាបទាបទីនេះ
ច្រៀងសរសើរព្រះបរិសុទ្ធ
ចិត្តយើងក៏ពេញដោយក្តីស្រឡាញ់
ព្យាយាមរៀនផ្លូវបរិសុទ្ធ
រៀនពីព្រះគម្ពីរវិវរណៈ
យើងត្រូវបានបង្រៀនពីក្មេង
បន្ទូលដ៏បំផុសនៃសួគ៌ា
នាំយើងក្នុងផ្លូវនៃក្តីពិត
[Chorus]
ស្វាគមន៍ស្វាគមន៍ព្រលឹមថ្ងៃសីល
ចូរយើងសម្រាកពីកង្វល់
ស្វាគមន៍ស្វាគមន៍ដល់ថ្ងៃរះទ្រង់
ថ្ងៃពិសិដ្ឋនៃការបួងសួង៕
៤. យើងជួបមិត្តភក្តិជិតខាងទីនេះ
ព្រមទាំងឪពុកម្តាយផងដែរ
យើងស្មោះត្រង់ក្នុងកិច្ចការយើងធ្វើ
យើងជាបុត្រនៃនគរព្រះ
ឧបសគ្គធ្វើឲ្យជំនឿរឹងមាំ
ក្តីពិតមានតម្លៃជាងមកុដ
កាន់តែលំបាកកាន់តែក្លាហាន
ទោះលោកកិយឲ្យយើងលំបាក
[Chorus]
ស្វាគមន៍ស្វាគមន៍ព្រលឹមថ្ងៃសីល
ចូរយើងសម្រាកពីកង្វល់
ស្វាគមន៍ស្វាគមន៍ដល់ថ្ងៃរះទ្រង់
ថ្ងៃពិសិដ្ឋនៃការបួងសួង៕
និពន្ធទំនុកច្រៀង ៖ រ៉ូប៊ឺត ប៊ី. បៀដ ឆ្នាំ ១៨៥៥–១៩១៦
និពន្ធបទភ្លេង ៖ អេប៊ីនីស្សឺ ប៊ីស្លី ឆ្នាំ ១៨៤០–១៩០៦