តន្ត្រី
កាល​យើង​ទទួលទាន​តំណាង​នេះ


103

កាល​យើង​ទទួលទាន​តំណាង​នេះ

ដោយ​ក្លៀវក្លា

១. កាលយើងទទួលទានតំណាងនេះ

នៅក្នុងព្រះនាមនិងកិច្ចការទ្រង់

ចូរពួកយើងចងចាំហើយប្រាកដ

ចិត្តនិងដៃយើងស្អាតបរិសុទ្ធ។

២. ដើម្បីយើងទ្រង់ហូរព្រះលោហិត

ព្រះលោហិតហូរត្រង់កាល់វ៉ារី

បានដកយកភាពអាប់អួចេញទៅ

ដែលជាក្ដីទុក្ខវេទនានៃទ្រង់។

៣. ច្បាប់ត្រូវបង្ខូចព្រះអង្គសុគត

ដើម្បីយុត្តិធម៌បានបំពេញ

ដើម្បីមនុស្សបានរួចចាកផុត

សេចក្ដីស្លាប់នៃនរកឬផ្នូរ។

៤. តែជ័យជម្នះបានរួចពីផ្នូរ

ហើយរះរុងរឿងអស់កល្បជានិច្ច

រួចពីអំណាចស្លាប់និងឈឺចាប់

ជាមួយព្រះគ្រីស្ទគ្រងនិងសោយរាជ្យ៕

និពន្ធទំនុកច្រៀ​ង ៖ ចន នីកូសុន ឆ្នាំ ១៨៣៩–១៩០៩

និពន្ធបទភ្លេ​ង ៖ អាលីស្សែនឌឺ ឆ្រីននឿ ឆ្នាំ ១៩០១–១៩៨៧ ។ © ១៩៤៨ IRI

ឈ្មោះទំនុកភ្លេ​ង ៖ AEOLIAN

គោលលិទ្ធិនិងសេចក្តីសញ្ញា 20:40

អាលម៉ា 5:19, 21