តន្ត្រី
ដោយចិត្តរាបសា


101

ដោយចិត្តរាបសា

ដោយការអធិស្ឋាន

១. ដោយចិត្តរាបសាខ្ញុំឱនលំទោន

នឹកគិតដល់ទ្រង់ឱ!ព្រះសង្គ្រោះ

ខ្ញុំទទួលទានទឹកនិងនំបុ័ង

បង្ហាញការនឹកចងចាំដល់ទ្រង់។

២. ទ្រង់ថ្វាយព្រះជន្មត្រង់កាល់វ៉ារី

សូមជួយខ្ញុំចងចាំដល់ទ្រង់ផង

ឲ្យខ្ញុំរស់នៅជារៀងរហូត

រីកចម្រើនប្រែក្លាយដូចជាទ្រង់។

៣. ខ្ញុំប្តេជ្ញាចិត្តឲ្យបានដូចទ្រង់!

សម្លឹងពីផែនដីទៅសួគ៌ា

ដើម្បីខ្ញុំរៀនពីស្ថានដ៏ខ្ពស់

ដើម្បីបង្ហាញពីភាពសក្តិសម។

៤. កាលខ្ញុំដើរលើផែនដីរាល់ថ្ងៃ

សូមប្រទានព្រះវិញ្ញាណដល់ខ្ញុំ

ហើយកែប្រែចិត្តជាកំណើតថ្មី

រីកចម្រើនប្រែក្លាយដូចជាទ្រង់៕

និពន្ធទំនុកច្រៀ​ង ៖ ស្សារ៉ា សាប៊ីន ឆ្នាំ ១៨៩២–១៩៨០។ © ១៩៨៥ IRI

និពន្ធបទភ្លេ​ង ៖ ថូម៉ាស អិល. ដ័រហាម ក. ឆ្នាំ ១៩៥០។ © ១៩៨៥ IRI

នីហ្វៃ ទី ៣ 18:6–11

មរ៉ូណៃ 10:32–33